សម័យប្រជុំលើកទី១៤របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៣បានបើក។
14/01/2013 10:02
VOV-នាព្រឹកថ្ងៃទី១៤មករានៅក្រុងហាណូយ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើក សម័យប្រជុំលើកទី១៤ក្រោមអធិបតីភាពរបស់ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung។

សម័យប្រជុំលើកទី១៤របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៣បានបើក។ VOV-នាព្រឹកថ្ងៃទី១៤មករានៅក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវៀតណាមបានបើកសម័យប្រជុំលើកទី១៤ក្រោមអធិបតីភាពរបស់ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung។ ថ្លែងមតិបើកសម័យប្រជុំ ប្រធាន រដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថា នៅកិច្ចប្រជុំលើកនេះបណ្ដា បញ្ហាធំៗមានមតិខុសពីគ្នារបស់គំរោងច្បាប់ចំនួន៥នឹងបានពិភាគ្សារួមមាន គំរោងច្បាប់ដីធ្លី(វិសោធនកម្ម) និងបណ្ដាគំរោងច្បាប់អប់រំការពារជាតិសន្តិសុខ ច្បាប់បង្កាប្រឆាំងភេរវកម្ម ច្បាប់បង្កាកាត់បន្ថយមហន្តរាយនៃគ្រោះធម្មជាតិ ជាដើម។ ជាពិសេស គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងអនុម័តលើសេចក្តី សំរេចចិត្តណែនាំអនុវត្តសេចក្តីសំរេចចិត្តរបស់រដ្ឋសភាអំពីការបោះឆ្នោតទំនុក ទុកចិត្តចំពោះអ្នកកាន់ដំណែងដោយរដ្ឋសភាក្រុមប្រឹក្សាប្រជាជនជ្រើសរើសរឺ អនុម័ត។ សម័យប្រជុំគ្រោងនឹងបានអូសបន្លាយដល់ថ្ងៃទី១៦មករា៕
Related





