សម័យប្រជុំលើកទី១គណះកម្មាធិការចម្រុះស្ដីពី កិច្ចសហប្រតិបត្តិការវៀតណាម-ថៃបានបញ្ចប់
06/11/2013 10:42
(VOV)_ក្រោយរយះពេល២ថ្ងៃធ្វើការនារសៀលថ្ងៃទី ៥ វិច្ឆិកា សម័យប្រជុំលើកទី១គណះកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការវៀតណាម-ថៃ ត្រូវបានបញ្ចប់ នៅទីក្រុងបាងកក (ថៃ)។
.jpg)
សម័យប្រជុំលើកទី១គណះកម្មាធិការចម្រុះស្ដីពី កិច្ចសហប្រតិបត្តិការវៀតណាម-ថៃបានបញ្ចប់(VOV) (VOV)_ក្រោយរយះពេល២ថ្ងៃធ្វើការនារសៀលថ្ងៃទី ៥ វិច្ឆិកា សម័យប្រជុំលើក ទី១គណះ កម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការវៀតណាម-ថៃ ត្រូវបានបញ្ចប់ នៅទីក្រុងបាងកក (ថៃ)។ នៅទីនេះ ភាគីទាំងពីរបានប្រមូលផ្តុំពិភាក្សាអំពី សភាព ការណ៍សហប្រតិបត្តិការទ្វេភាគី លើវិស័យជាច្រើន ដូចជា៖ នយោបាយ ការពារ ប្រទេស សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ជំនួបប្រាស្រ័យរវាង ប្រជាជន នៃប្រទេសទាំងពីរ សហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ។ ភាគីទាំងពីរបានអះអាង ថា៖យកចិត្តទុកដាក់ជាងទៀតដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ដែល ទើបនឹងបានបង្កើតនាខែមិថុនាឆ្នាំ ២០១៣កន្លងទៅ។ ភាគីទាំងពីរបានពិភាក្សា អំពីកម្មវិធីធ្វើសកម្មភាពវៀតណាម-ថៃដំណាក់កាល ២០១៤-២០១៨ និងឯកភាពអនុ វត្តរាល់ វិធានការ ដើម្បីទទួលបានគោលដៅតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ១៥ពាន់ លានដុល្លារអាមេរិក នាឆ្នាំ ២០២០ ផ្លាស់ប្តូរអំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបាន ឯកភាពសហប្រតិបត្តិការយ់ាងជិតស្និទ្ធជាមួយគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងសន្តិ សុខក្នុងតំបន់ ដែលក្នុងនោះមានសន្តិសុខសមុទ្រ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ លើសមុទ្រខាងកើត…ល។ លោកPham Binh Minh និងនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra (VOV) មុននេះ នារសៀលថ្ងៃទី ៥វិច្ឆិកា នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួង ការបរទេសវៀតណាម លោកPham Binh Minh នៅវិមាននាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី ថៃ លោកស្រី Yingluck Shinawatra បានវាយតំលៃខ្ពស់សារសំខាន់នៃទំនាក់ទំនងរវាង វៀត ណាមនិងថៃ និងអត្ថន័យនៃកិច្ចប្រជុំលើកទី១ គណះកម្មាធិការចម្រុះអំពី កិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាមនិងថៃ និងចាត់ទុកថា៖នេះគឺជាយន្តការសំ ខាន់ដើម្បី អភិវឌ្ឍន៍ទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ៕
Related






