សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបើក
22/10/2012 08:26
VOV-សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិ កាលទី១៣បានបើកនាព្រឹកថ្ងៃទី២២តុលានៅក្រុង ហាណូយជាមួយការចូលរួមរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភារដ្ឋាភិបាលនិងសមាជិកសភាជិត៥០០ រូប។

VOV-សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបើកនាព្រឹកថ្ងៃទី ២២តុលានៅក្រុងហាណូយជាមួយការចូលរួមរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាលនិងសមាជិកសភាជិត៥០០រូប។ ក្នុងបទថ្លែងមតិបើកសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានឲ្យដឹងថា នៅសម័យប្រជុំ ដែលគ្រោងនឹងអូសបន្លាយក្នុងរយៈពេល២៦ថ្ងៃនេះ រដ្ឋសភានឹងពិនិត្យរបាយការណ៍ របស់រដ្ឋាភិបាលអំពីការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមថវិការរដ្ឋឆ្នាំ២០១២ សេចក្តីសំរេចលើផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ពង្រាងថវិការរដ្ឋនិងវិធានការ បែងចែកថវិការមជ្ឈឹមឆ្នាំ២០១៣។ អំពីការងារនីតិបញ្ញាត្តិ ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថា៖ “នៅសម័យប្រជុំលើកនេះរដ្ឋសភានឹងផ្ដល់មតិអំពីពង្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ លើមូលដ្ឋានពិនិត្យសំរេចចិត្តការរៀបចំយកមតិប្រជាជនអំពីពង្រាងវិសោធ នកម្មរដ្ឋធម្មនុញ្ញអនុម័តលើសេចក្តីសំរេចចិត្តយកសន្លឹកឆ្នោតជឿទុកចិត្តចំពោះអ្នក កាន់ដំណែងដោយរដ្ឋសភាក្រុមប្រឹក្សាប្រជាជនជ្រើសរើសរឺអនុម័ត ពិនិត្យអនុម័ត លើគំរោងច្បាប់ចំនួន៩និងផ្ដល់មតិអំពីគំរោងច្បាប់ចំនួន៦ផ្សេងទៀត។” ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung (Image: Internet) ស្តីពីការងារឃ្លាំមើល ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានអះអាងថា៖ សម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៣ នឹងឃ្លាំមើល ការអនុវត្តគោលនយោ បាយ ច្បាប់ ក្នុងការដោះស្រាយបណ្ដឹងតវ៉ារបស់ប្រជាពល រដ្ឋចំពោះបណ្ដាសេចក្តី សម្រេចចិត្តអំពីដីធ្លី ស្តាប់របាយការណ៍លទ្ធផលនៃការសួរ ដេញដោលនិងឆ្លើយនឹង ការសួរដេញដោលរបស់សមាជិកសភា និងអនុម័ត្តលើសេចក្តីសម្រេចចិត្តអំពីកម្មវិធី ឃ្លាំមើលរបស់រដ្ឋសភាវៀតណាមនាឆ្នាំ ២០១៣។ក្នុងពិធីបើកលើកនេះ សមាជិក សភានានានឹងបានស្តាប់របាយការណ៍អំពី ស្ថានភាពអនុវត្តផែការសេដ្ឋកិច្ច-សង្គម ឆ្នាំ ២០១២ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ ២០១៣។ ពិសេស នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung នឹងថ្លែងរបាយការណ៍របស់រដ្ឋាភិ បាលអំពី “ស្ថានភាព សេដ្ឋកិច្ច-សង្គមឆ្នាំ ២០១២ និងភារកិច្ចសេដ្ឋកិច្ច-សង្គម ឆ្នាំ ២០១៣”៕
Related





