VOV WorldVOV World
សម័យប្រជុំលើកទី៦៥មហាសន្និបាតអង្គការសុខាភិបាលពិភពលោកបានបើក។
22/05/2012 09:10
VOV-នាថ្ងៃទី២១ឧសភា មហាសន្និបាតអង្គការ សុខភាពពិភពលោក (WHO) បាន​បើកកិច្ចប្រជុំ លើកទី៦៥នៅទីស្តីការអង្គការសហប្រជាជាតិ នៅទីក្រុង Geneve -ស្វីស ជាមួយការចូលរួមរបស់ ដំណាងជាង៣ពាន់នាក់មកពីប្រទេសសមាជិក ចំនួន​១៩៤។
សម័យប្រជុំលើកទី៦៥មហាសន្និបាតអង្គការសុខាភិបាលពិភពលោកបានបើក។
សម័យប្រជុំលើកទី៦៥មហាសន្និបាតអង្គការសុខាភិបាលពិភពលោកបានបើក។ VOV-នាថ្ងៃទី២១ឧសភា មហាសន្និបាតអង្គការសុខភាពពិភពលោក (WHO) បាន​បើកកិច្ចប្រជុំលើកទី៦៥នៅទីស្តីការអង្គការសហប្រជាជាតិនៅទីក្រុង Geneve -ស្វីស ជាមួយការចូលរួមរបស់ដំណាងជាង៣ពាន់នាក់មកពីប្រទេស សមាជិកចំនួន​១៩៤។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួង សុខាភិបាល Nguyen Viet Tien បានចូលរួមកិច្ចប្រជុំ។ មហាសន្និបាត WHO លើកនេះបាន​អូស​បន្លាយក្នុងរយៈពេល៦ថ្ងៃប្រមូលផ្តុំទៅលើបណ្ដាប្រធានបទ សំខាន់រួមមាន ការផ្សព្វផ្សាយ​សុខាភិបាលប្រជាជនទាំងមូល បង្ការទប់ទល់ និងត្រួតពិនិត្យបណ្ដា​ជំងឺ​មិនឆ្លង ឃ្លាំមើលការអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍ សហស្សវត្សរបស់អង្គការ​សហប្រជាជាតិទាក់ទិនដល់បញ្ហាសុខភាពជាដើម។ ក្រៅពីនោះមហាសន្និបាតក៏នឹងអនុម័តលើគោលនយោបាយ​ហិរញ្ញវត្ថុ​និង ថវិការកម្មវិធីក្នុងឆ្នាំខាងមុខ៕