VOV WorldVOV World
សម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបញ្ចប់
29/11/2013 11:50
Vovworld-ថ្លែងមតិបញ្ចប់សម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាល​ទី​១៣ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានឲ្យដឹងថា នៅ​សម័យ​ប្រជុំលើកនេះ រដ្ឋសភាបានពិនិត្យអនុម័តលើរដ្ឋធម្មនុញ្ញសាធារណៈរដ្ឋ​សង្គម​និយមវៀតណាមធ្វើវិសោធនកម្ម
សម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបញ្ចប់
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung (VOV)         Vovworld-ថ្លែងមតិបញ្ចប់សម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាល​ ទី​១៣ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានឲ្យដឹងថា នៅ​ សម័យ​ប្រជុំលើកនេះ រដ្ឋសភាបានពិនិត្យអនុម័តលើរដ្ឋធម្មនុញ្ញសាធារណៈរដ្ឋ​ សង្គម​និយមវៀតណាមធ្វើវិសោធនកម្ម សំរេចចិត្តភារកិច្ចសេដ្ឋកិច្ចសង្គមថវិការ រដ្ឋ​ឆ្នាំ​២០១៤ ប៉ុន្មានឆ្នាំនៅសេសសល់របស់ផែនការ៥ឆ្នាំខ្លឹមសារជាច្រើនអំពីការ ងារ​និតិបញ្ញត្តិឃ្លាំមើលកំពូលបញ្ហាសំខាន់ៗនៃប្រទេសជាតិ។         “ឈរចំពោះមុខការទាមទារបស់ជីវភាពរស់នៅនិងសំណូមពរអភិវឌ្ឍន៍ ប្រទេស​ជាតិ បណ្ដាសមាជិកសមាជិការសភាបានវិភាគវាយតំលៃបរានុម័តលើ គ្រប់វិស័យ​ផ្នែកសកម្មនិងកំហិតក្នុងការអនុវត្តគោលដៅសេដ្ឋកិច្ចសង្គមនីមួយៗ ដើម្បីដាក់​ចេញគោលដៅភារកិច្ចដំណោះស្រាយស្នូលក្នុងឆ្នាំ២០១៤និងប៉ុន្មានឆ្នាំ ជាបន្ត។”         ផ្តោតទៅលើរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថា​ សមាជិកសមាជិការសភាម្នាក់ៗបានធ្វើការអស់ពីកំលាំង​កាយចិត្ត​ជាមួយស្មារតីវិទ្យាសាស្ត្រផ្ទៀងស្ដាប់ប្រមូលផ្ដុំបញ្ញារបស់ប្រជាជនទាំងមូល។         “រដ្ឋធម្មនុញ្ញសាធារណៈរដ្ឋសង្គមនិយមវៀតណាម(ធ្វើវិសោធនកម្ម)លើកនេះ បានបង្ហាញនូវឆ័ន្ទះរបស់បក្សទឹកចិត្តរបស់ប្រជាជន។​ អាចនិយាយបានថា នេះជា​រដ្ឋធម្មនុញ្ញនៃដំណាក់កាលផ្លាស់ប្តូរថ្មីលើគ្រប់វិស័យព្រមៗគ្នា អំពីសេដ្ឋកិច្ចនិង​ នយោបាយ ឆ្លើយតបនឹងសំណូមពររបស់បុព្វហេតុកសាងការពារប្រទេសជាតិនិង​សមាហរណកម្មអន្តរជាតិក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី។”         រួមជាមួយការអនុម័តលើរដ្ឋធម្មនុញ្ញនៅសម័យប្រជុំលើកនេះ​រដ្ឋសភាបាន​អនុម័តលើច្បាប់ចំនួន៨និងផ្ដល់មតិក្នុងគំរោងច្បាប់ចំនួន១០ទៀត។ ក៏នៅសម័យ​ ប្រជុំលើកនេះដែរ ​រដ្ឋសភាបានសួរដេញដោលនាយករដ្ឋមន្ត្រីនិងសមាជិក​រដ្ឋាភិបាល​ចំនួន៤រូបនិងពិនិត្យជ្រើសតាំងបំពេញបន្ថែមដំណែងមួយចំនួនរបស់​ស្ថាប័នរដ្ឋសភា​អនុម័តលើសំណើររបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអំពីការជ្រើស​តាំង លាលែងពី ដំណែងរបស់សមាជិករដ្ឋាភិបាលមួយចំនួន។​ ក្រោយសម័យ​បិទ បាន​ប្រព្រឹត្តទៅ សន្និសីទកាសែតក្នុងប្រទេសនិងអន្តរជាតិប្រកាសលទ្ធផល​នៃ​សម័យ​ប្រជុំលើក ទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣៕