សម័យប្រជុំលើកទី៧គណៈកម្មាធិការអចន្ត្រៃរដ្ឋសភាបានបើកនៅក្រុងហាណូយ។
10/04/2012 08:33
ថ្លែងមតិបើកសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានលើកច្បាស់ថា នៅសម័យ ប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃនៃរដ្ឋសភានឹង ផ្ដល់មតិអំពីបញ្ហាសំខាន់មួយចំនួន ដែលនៅមានមតិ ខុសគ្នារបស់គំរោងច្បាប់ចំនួន៧ ដែលក្នុងនោះមាន៖ ច្បាប់ដោះស្រាយបទល្មើសរដ្ឋបាល ច្បាប់សមុទ្រ វៀតណាម ច្បាប់តំលៃ ច្បាប់កោសលវិច័យយុតិធម៍ ជាដើម។

ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung (VOV)-នាព្រឹកថ្ងៃទី១០មេសានៅក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃ រដ្ឋសភាវៀតណាមបានបើកសម័យប្រជុំលើកទី៧។ ថ្លែងមតិបើកសម័យ ប្រជុំ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានលើកច្បាស់ថា នៅសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃនៃរដ្ឋសភានឹងផ្ដល់មតិ អំពីបញ្ហាសំខាន់មួយចំនួន ដែលនៅមានមតិខុសគ្នារបស់គំរោងច្បាប់ចំនួន ៧ ដែលក្នុងនោះមាន៖ ច្បាប់ដោះស្រាយបទល្មើសរដ្ឋបាល ច្បាប់សមុទ្រ វៀតណាម ច្បាប់តំលៃ ច្បាប់កោសលវិច័យយុតិធម៍ជាដើម។ នេះជាបណ្ដាគំរោងច្បាប់នឹងដាក់ជូនរដ្ឋសភាពិនិត្យអនុម័ត្តនៅសម័យប្រជុំលើកទី៣នា ពេលខាងមុខ។ ក៏នៅកិច្ចប្រជុំលើកនេះដែរ គណៈកម្មាធិការអចិន្ត្រៃនៃ រដ្ឋសភានឹងផ្ដល់មតិជាលើកដំបូងអំពីគំរោងច្បាប់ចំនួន៦និងពង្រាងកម្មវិធី កសាងច្បាប់និងក្រិដ្ឋច្បាប់របស់រដ្ឋសភាឆ្នាំ២០១៣ជាដើម៕
Related






