VOV WorldVOV World
សម័យប្រជុំនៃគណៈកម្មាធិការអាស៊ាននៅទីក្រុងវ៉ាស៊ីនតោន
08/01/2016 09:47
(VOVworld)-នាថ្ងៃទី៧មករា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិកលោក Pham Quang Vinh
សម័យប្រជុំនៃគណៈកម្មាធិការអាស៊ាននៅទីក្រុងវ៉ាស៊ីនតោន
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh (VOVworld)-នាថ្ងៃទី៧មករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh បានធ្វើជាអធិបតីកិច្ចប្រជុំប្រចាំរបស់គណៈកម្មាធិការអា ស៊ាននៅវ៉ាស៊ីន តោន (ACW)។ នេះជាសម័យប្រជុំដំបូងក្នុងអាណត្តិដែលវៀត ណាមកាន់ដំណែង ជាប្រធាន ACW (ពីខែមករាដល់ខែមេសាឆ្នាំ២០១៦)។​ចូល រួមក្នុងសម័យប្រជុំនេះ មានវត្តមានឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតអាស៊ាន ទាំង១០ប្រចាំនៅអាមេរិក។ ភ្ញៀវអញ្ជើញនៃភាគីអាមេរិកមានឧបការីរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Daniel Russel រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ។ សម័យប្រជុំនេះបានសង្កត់ធ្ងន់ ទៅលើស្ថានភាពពិសេសនៃឆ្នាំ២០១៦ បន្ទាប់ ពីការបង្កើតសហគមន៍អាស៊ានក៏ ដូចជាការបង្កើតទំនាក់ទំនងយុទ្ធសាស្ត្រអាស៊ាន អាមេរិកមុននឹងពេលបើកសន្និ សីទកំពូលអាមេរិក អាស៊ានដែលគ្រោងនឹង ប្រព្រឹត្តទៅនាខែកុម្ភនៅរដ្ឋ California ។         នៅសម័យប្រជុំនេះ តំណាងប្រទេសអាស៊ានបានពិភាគ្សាអំពីរៀបវារៈរបស់ ACW ក្នុងឆ្នាំ២០១៦ ព្រមទាំងចែករំលែកជាមួយភាគីអាមេរិកនូវវិធានការផ្សព្វ​ផ្សាយរូបភាពសហគមន៍សេដ្ឋកិច្ចអាស៊ាននៅអាមេរិកផងដែរ៕

More