សម័យប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការរំសាយសព្វាវុធចំណុះ អ.ស.ប. បានបើក
02/04/2013 08:06
(VOVworld) – នាថ្ងៃទី ១ មេសា សម័យប្រជុំប្រចាំឆ្នាំរបស់ គណៈកម្មាធិការ រំសាយសព្វាវុធចំណុះ អ.ស.ប. បានបើក ជាផ្លូវការនៅទីក្រុង New York (អាមេរិក)។

(VOVworld) – នាថ្ងៃទី ១ មេសា សម័យប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការរំសាយ សព្វាវុធចំណុះ អ.ស.ប. បានបើកជាផ្លូវការនៅទីក្រុង New York (អាមេរិក)។ថ្លែង មតិក្នុងពិធីបើក តំណាងជាន់ខ្ពស់ទទួលបន្ទុកការរំសាយសព្វាវុធរបស់ អ.ស.ប. លោកស្រី Angela Kane បានចាត់ទុកថា៖ ការខ្វះជំនឿទុកចិត្ត គ្នារវាងបណ្ដាប្រទេសបាននាំទៅដល់ស្ថានភាពអស្ថិរភាពក្នុងតំបន់មជ្ឃឹម បូព៌ា អាស៊ីខាងត្បូងនិងអាស៊ី ឥសាន្ត។ ប្រការនេះមិនត្រឹមតែរារាំងដំណើរអនុវត្តគោលដៅរំសាយសព្វាវុធនុយ ក្លេអ៊ែលើសកលលោក ប៉ុណ្ណោះទេ ថែមទាំង ជំរុញ កម្មវិធីទំនើបភាវូបនីយកម្មប្រ ភេទអាវុធនេះ ទៀតផង។ ក្នុងការពិតជាក់ស្តែងបណ្ដាប្រទេសបានប្រណាំងវិនិយោគ ប្រាក់ដ៏ធំលើវិស័យយោធា ជំនួសឲ្យ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ លោកស្រី Kane បានអំពាវនាវឲ្យបណ្ដាតំណាងចូលរួមសម័យប្រជុំពិភាក្សានិងចែករំលែកការយល់ ដឹងអំពីការចាំបាច់ជំរុញបុព្វហេតុរំសាយសព្វាវុធលើសកលលោកដើម្បីផលប្រយោធន៍ សន្តិភាពនិងសន្តិសុខលើពិភពលោក ទាំងមូល៕
Related






