VOV WorldVOV World
សន្ទស្សន៍ទំនុកទុកចិត្តអាជីវកម្មបានកើនឡើងយ៉ាងខ្លាំង។
26/04/2013 08:36
VOV-សន្ទស្សន៍ទំនុកទុកចិត្តអាជីវកម្មរបស់វៀតណាម ត្រីមាសទី១ឆ្នាំ២០១៣​ដោយក្រុមហ៊ុន WVB វៀត ណាម អនុវត្តទើបនឹងបានប្រកាសទទួលបាន១១៤ ពិន្ទុះ កើន៣១ពិន្ទុះបើប្រៀបនឹងត្រីមាសទី៤ឆ្នាំ ២០១២។
សន្ទស្សន៍ទំនុកទុកចិត្តអាជីវកម្មបានកើនឡើងយ៉ាងខ្លាំង។
សន្ទស្សន៍ទំនុកទុកចិត្តអាជីវកម្មរបស់វៀតណាមបានកើនឡើងយ៉ាងខ្លាំង។ (vov.vn)         VOV-សន្ទស្សន៍ទំនុកទុកចិត្តអាជីវកម្មរបស់វៀតណាមត្រីមាសទី១ឆ្នាំ ២០១៣​ដោយក្រុមហ៊ុន WVB វៀតណាមអនុវត្តទើបនឹងបានប្រកាសទទួលបាន ១១៤ពិន្ទុះ កើន៣១ពិន្ទុះបើប្រៀបនឹងត្រីមាសទី៤ឆ្នាំ២០១២។​ប្រការនេះបានស ឲ្យឃើញនូវ​សុទិដ្ឋិនិយមរបស់អង្គភាពអាជីវកម្មវៀតណាមទៅក្នុងកំណើន សេដ្ឋកិច្ចឆ្នាំ២០១៣។​ តាមការព្យាករណ៍អំពីស្ថានភាពសេដ្ឋកិច្ចវៀតណាមថា​ អង្គភាពអាជីវកម្ម​ប្រមាណ៧១%ជឿជាក់ថាក្នុងរយៈពេល១២ខែខាងមុខខឿន សេដ្ឋកិច្ចវៀតណាម​នឹងល្អជាង។ តាមក្រុមហ៊ុន WVB វៀតណាមថា​ជំនឿទុក ចិត្តអាជីវកម្មរបស់​អង្គភាពអាជីវកម្មបានកើនឡើងខ្លាំងដោយសាររដ្ឋាភិបាល អនុវត្តសេចក្តីសំរេចចិត្តលេខ១៣ដោះស្រាយការលំបាកសំរាប់ផលិតកម្ម អាជីវកម្មជួយឧបត្ថម្ភទីផ្សារ។ អង្គភាពអាជីវកម្មភាគច្រើនសុទ្ធតែជឿជាក់ ទៅលើកិច្ចសន្យារបស់រដ្ឋាភិបាលអំពី​ការរាំងស្កាត់អតិផរណាក៏ដូចជាជឿជាក់ ថា​ធនាគារនឹងជួយឧបត្ថម្ភអង្គភាព​អាជីវកម្ម​ច្រើនជាងក្នុងឆ្នាំ២០១៣៕