សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១១
07/05/2012 11:37
VOV-នាព្រឹកថ្ងៃទី៧ឧសភា សន្និបាតលើកទី៥ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នីតិកាលទី១១បានបើកនៅក្រុងហាណូយនិងគ្រោង នឹងប្រព្រឹត្តទៅក្នុងរយៈពេល៩ថ្ងៃ (ចាប់ពីថ្ងៃទី៧ដល់ ថ្ងៃទី១៥ឧសភា)។

សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១១បានបើកនៅ ក្រុងហាណូយ VOV-នាព្រឹកថ្ងៃទី៧ឧសភា សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១១បានបើកនៅក្រុងហាណូយនិងគ្រោង នឹងប្រព្រឹត្តទៅក្នុងរយៈពេល៩ថ្ងៃ (ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៥ឧសភា)។ ក្នុង ពិធីបើក អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បានមាន សន្ទរកថាសំខាន់។ អគ្គលេខា Nguyen Phu Trong បានឲ្យដឹងថានៅសន្និបាត លើកទី៥នេះគណៈកម្មាធិការមជ្ឈឹមពិភាគ្សាអំពីបណ្ដាខ្លឹមសារដូចជាបុកសរុប ការអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២និងខ្លឹមសារសារវន្តមួយចំនួនដែលត្រូវធ្វើ វិសោធនកម្មនិងបំពេញបន្ថែម បូកសរុបការអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹម លើកទី៧ (នីតិកាលទី៩) ស្ដីពីការ “បន្តផ្លាស់ប្តូរគោលនយោបាយច្បាប់ អំពីដីធ្លីក្នុងដំណាក់កាលជំរុញឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម ប្រទេសជាតិ”ជាដើម។ ស្ដីពីការធ្វើវិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២ អគ្គលេខា Nguyen Phu Trong បានលើកច្បាស់ថា៖ “ការធ្វើវិសោធនកម្មនិងបំពេញបន្ថែមរដ្ឋធម្មនុញ្ញត្រូវបន្តអះអាងនូវអត្តចរិត និងរូបសណ្ឋានរបស់របបនយោបាយនិងក្បាលម៉ាស៊ីនរដ្ឋដែលបានកំណត់ ក្នុងកម្មវិធីនយោបាយ(បំពេញបន្ថែមអភិវឌ្ឍន៍ឆ្នាំ២០១១) និងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២។ នោះគឺ រដ្ឋយើងជានិតិរដ្ឋសង្គមនិយមរបស់ប្រជាជនដោយ ប្រជាជននិង ដើម្បីប្រជាជន។ សិទ្ធិទាំងអស់ចំណុះប្រជាជនប្រជាជនអនុវត្ត អំណាចរដ្ឋតាមរយៈអង្គការរដ្ឋក្រោមកិច្ចដឹកនាំរបស់បក្ស។ រដ្ឋសភាជា ស្ថាប័នដំណាងខ្ពស់បំផុតរបស់ប្រជាជន ស្ថាប័នអំណាចខ្ពស់បំផុតនិងជា ស្ថាប័នតែមួយគត់មានសិទ្ធបង្កើតរដ្ឋធម្មនុញ្ញ តែងតាំងនិតិបញ្ញត្តិ។” ក្នុងពិធីបើក អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បានមានសន្ទរកថាសំខាន់។ អំពីគោលនយោបាយច្បាប់ដីធ្លី អគ្គលេខាបក្ស Nguyen Phu Trong បាន លើកច្បាស់ថា ដីធ្លីជាទ្រពសម្បត្តិពិសេសរបស់ប្រទេសជាតិ គឺជាធនធាន ដ៏មានតម្លៃ ជាប្រភពរសនៅរបស់ប្រជាជននិងជាប្រភបកម្លំាងដ៏ធំធេង របស់ប្រទេសជាតិនិងចំណុះកម្មសិទ្ធរបស់ប្រជាជនទំាងមូលដោយរដ្ឋជា ម្ចាស់កម្មសិទ្ធនិងគ្រប់គ្រង។ អគ្គលេខាបក្ស Nguyen Phu Trong ក៏បានលើក ច្បស់ថា ៖ “យើងប្រមូលផ្តុំធ្វើឲ្យច្បាស់ថា ហេតុអី្វដីធ្លីមិនទាន់ពង្រិកយ៉ាងគ្រប់គ្រាន់ ដើម្បី ក្លាយទៅជាប្រភពកម្លំាងផ្ទៃក្នុងសំខាន់សម្រាប់បំរើការអភិវឌ្ឍន៌ សេដ្ឋកិច្ច សង្គម។ ហេតុអី្វនៅទីកន្លែងជាច្រើនការប្រើប្រាស់ដីធ្លីនៅតែខ្ជះ ខ្ជាយមានប្រសិទ្ធភាពទាប។ល។ ស្តីអំពីការបង្កាប្រឆំាងនឹងអំពើពុករលួយ ខ្ជៈខ្ជាយ អគ្គលេខាបក្ស Nguyen Phu Trong ចាត់ទុកថា ត្រូវវិភាគ និងវាយ តម្លៃយ៉ាងបរានុម័ត្ត និងគ្រប់ជ្រុងជ្រោយចំពោះស្ថានភាពពុករលួយខ្ជៈខ្ជាយ និងលទ្ធផលនៃការបង្កាប្រឆំាងអំពើនេះ ។ ឈរលើមូលដ្ឋានមនោះ លើក ឡើងរាល់គោលនយោបាយដំណោះស្រាយតឹងរឹង សំដៅបង្កើតការ ប្រែប្រួលច្បាស់លើវិស័យនេះ។ នាចុងក្រោយ អគ្គលេខាបក្ស Nguyen Phu Trong បានស្នើថាក្នុងសន្និសីទលើកនេះមជ្ឈឹមពិភាគ្សានិងចេញផ្សាយសេចក្តីសម្រេចចិត្តស្តីអំពីគោលនយោបាយ សង្គមមួយចំនួនពីឥឡូវដល់ឆ្នាំ២០២០ពិសេសគឺគោលនយោបាយអនុគ្រោះ ចំពោះអ្នកមានគុណបំណាចនិងធានាសុខុមាលភាពសង្គមដូចជាធានាការងារ ធ្វើកាត់បន្ថយភាពក្រីក្រនិងធានាសេវ៉ាកម្មសង្គមជាសារវ័ន្ធឲ្យប្រជាជនទៀតផង៕
Related





