VOV WorldVOV World
សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តនីតិកាលទី១១បិទនៅទីក្រុងហាណូយ
15/05/2012 11:19
(VOVworld)-នាព្រឹកថ្ងៃទី ១៥ឧសភា សន្និបាតលើកទី ៥ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនី តិកាលទី ១១ បានបិទក្រោយពីរយៈពេល៩ថ្ងៃធ្វើការ។ ថ្លែងមតិក្នុង ពិធីបិទ អគ្គលេខា Nguyen Phu Trong បានបំភ្លឺបញ្ហា
សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តនីតិកាលទី១១បិទនៅទីក្រុងហាណូយ
សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត នីតិកាលទី១១ (រូបថតៈ​chinhphu.vn) (VOVworld)-នាព្រឹកថ្ងៃទី១៥ឧសភា សន្និបាតលើកទី ៥ គណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាមនីតិកាលទី ១១ បានបិទក្រោយពីរយៈពេល៩ថ្ងៃធ្វើការ។ ថ្លែង មតិក្នុង ពិធីបិទ អគ្គលេខា Nguyen Phu Trong បានបំភ្លឺបញ្ហាមួយចំនួន និងបូកសរុប រាល់ លទ្ធផលសំខាន់ដែលសន្និបាតទទួលបាន។ ស្តីអំពីការបូកសរុបការ ធ្វើវិសោធន កម្ម និងបំពេញបន្ថេមរដ្ឋធម្មនុញឆ្នាំ ១៩៩២ អគ្គលេខា សង្កត់ធ្ងន់ថា នេះជាខ្លឹមសារធំ ដ៏សែនសំខាន់ ក្នុងសន្និបាត លើកនេះ។ ស្តីអំពី ដំណើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ អង្គសន្និបាតបានឯកភាពថា ត្រូវអនុវត្តយ៉ាងម៉ត់ចត់និងវិទ្យាសាស្រ្ត ក្រោមការដឹកនាំ របស់បក្សកុម្មុយនិស្ត មានយន្តការធា នាការចូលរួមរបស់បណ្តាអ្នកជំនាញការ អ្នក វិទ្យាសាស្រ្ត និងយកមតិរបស់ ប្រជាជនអំពីបណ្តាខ្លឹមសារធ្វើវិសោធនកម្ម ដើម្បីរដ្ឋស ភា មានមូលដ្ឋានគ្រប់គ្រាន់ ពិនិត្យ និងសម្រេច។ អគ្គលេខាបក្ស កម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (baodientu.chinhphu.vn)         ស្តីអំពីការសុក្រិដ្ឋច្បាប់ដីធ្លី អង្គសន្និបាតបានអះអាងថា ដីធ្លីគឺជាកម្មសិទ្ធរបស់ ប្រជាជនទាំងមូល ដោយរដ្ឋជាតំណាងម្ចាស់កម្មសិទ្ធ និងគ្រប់គ្រង។ អង្គសន្និបាត ក៏ចាត់ទុកថា ត្រូវស្រាវជ្រាវ វិសោធនកម្ម បំពេញបន្ថែមច្បាប់ដីធ្លី សុក្រិដ្ឋច្បាប់ អំពីដីធ្លី ធានាផលប្រយោជន៌ចំពោះមុខនិងយូរអង្វែងនិងកាពារបរិស្ថាន។ល។ស្តីអំពីការ បង្ការ និងប្រឆំាងអំពើពុករលួយ ខ្ជះខ្ជាយ អង្គសន្និបាត ឯកភាពចាត់ ទុកថាការងារ បង្ការប្រឆំាងអំពើពុករលួយមិនទាន់ទទួលបាន សំណូមពរដែលបាន ដាក់ចេញគឺទប់ ស្កាត់ និងច្រានថយក្រោយអំពើពុករលួយជាជំហានៗ។ មជ្ឈឹមបានសង្កត់ធ្ងន់ថា ត្រូវ ស្វិតស្វាញ និងជម្រុញភារកិច្ចប្រយុទ្ធប្រឆំាងអំពើពុករុលួយ ខ្ចះខ្ជាយ និងលើក កំពស់ តួនាទី ការទទួលខុសត្រូវរបស់បណ្តាគណៈកម្មាធិការបក្ស រដ្ឋអំណាច និងថ្នាក់ដឹកនាំ; ពង្រិកតួនាទីឃ្លាំមើលរបស់រដ្ឋសភា ក្រុមប្រឹក្សាប្រជាជន រណ្សិរមាតុភូមិ និងប្រជា ជន។ គណៈកម្មាធិការមជ្ឈឹមបានឯកភាពការផ្តួតផ្តើម គំនិតបង្កើតគណៈកម្មាធិការ មជ្ឈឹម ទទួលបន្ទុកការបង្ការ ប្រឆំាងអំពើពុករលុយ ចំណុះ ការិយាល័យនយោបាយ។ ទិដ្ឋភាពតំណាងចូលរួមសន្និបាត         ស្តីពំពីគោលនយោបាយសង្គម គណៈកម្មាធិការមជ្ឈឹមសំណូមពរថា ត្រូវចាត់ ទុកការកែលំអ លើកកំពស់ជីវភាពខាងសំភារៈនិងស្មារតី សម្រាប់ អ្នកមានគុណបំ ណាច និងការធានាសុខុមាលភាពសង្គមជាភារកិច្ចប្រចាំ សំខាន់របស់គ្រប់ផ្នែក គ្រប់ ជាន់ថ្នាក់ និងជាភារកិច្ចរបស់សង្គមទាំងមូល៕