សន្និសីទ APEC លើកទី ២១ ត្រូវបានបើកនៅឥណ្ឌូនេស៊ី
08/10/2013 08:31
(VOV)_នារសៀលថ្ងៃទី ៧តុលា នៅកោះ Bali ឥណ្ឌូនេស៊ី សន្និសីទជាន់ខ្ពស់លើកទី ២១ នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក ត្រូវបានបើកជាផ្លូវការ។

(VOV)_នារសៀលថ្ងៃទី ៧តុលា នៅកោះ Bali ឥណ្ឌូនេស៊ី សន្និសីទជាន់ខ្ពស់ លើកទី ២១ នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក ត្រូវបានបើកជា ផ្លូវការ។ថ្លែងមតិបើកសន្និសីទ ប្រធានាធិបតី ឥណ្ឌូនេស៊ី Susilo Bambang Yudhoyono បានសង្កត់ធ្ងន់ទៅលើអត្ថន័យរបស់សន្និសីទ ដោយប្រធានបទ÷ អាស៊ី-ប៉ាស៊ីហ្វីកម្ចាស់ការ កំលាំងចលកររបស់កំណើនសកល និងអះអាងនូវរាល់ ការខំប្រឹងប្រែងរបស់ APEC ក្នុងការអនុវត្តគោលដៅ Bogor ស្ដីអំពីសេរីភាព ពាណិជ្ជ កម្មក្នុងរយះពេល១៩ឆ្នាំកន្លងមកបានរួមចំណែកនាំវេទិកា APEC ក្លាយ ទៅជាកំលាំងពលំជំរុញភាពម្ចាស់ការរបស់ខឿនសេដ្ឋកិច្ចជាសមាជិកនានា លើកស្ទូយជីវភាពរស់នៅរបស់ប្រជាជន និងភាពសម្បូររុងរឿងក្នុងតំបន់។ បន្ទាប់ពីពិធីបើក បណ្ដាថ្នាក់ដឹកនាំបានដំណើការកិច្ចប្រជុំជាផ្លូវការលើកដំបូង ស្ដីពីតួនាទីរបស់ APEC ក្នុងការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុទិសក្នុងស្ថានភាពនៃ ខឿនសេដ្ឋកិច្ចសកល នាបច្ចុប្បន្ន។ បណ្ដាថ្នាក់ដឹកនាំបានអនុម័តទៅលើសេចក្ដី ថ្លែងការណ៍ ស្ដីពីការប្តេជ្ញាចិត្តខាងនយោបាយ និងការគាំទ្រយ់ាងខ្លាំងក្លារបស់ APEC ដើម្បីជំរុញសន្និសីទរដ្ឋមន្ត្រី WTO អនុម័តទៅលើការព្រមព្រៀងថ្មី ឬបាន ហៅកាត់ថា÷ កញ្ចប់ Bali ស្ដីអំពីរាល់បញ្ហាអភិវឌ្ឍន៍ កសិកម្ម និងភាពងាយស្រួល ក្នុងពាណិជ្ជកម្ម។ បណ្ដាថ្នាក់ដឹកនាំក៏បានស្រុះចិត្តគំនិត សម្រេចគោលដៅ Bogor នាឆ្នាំ ២០២០ ស្ដីពីពាណិជ្ជកម្មសេរីភាព និងវិនិយោគផងដែរ។ ប្រធានរដ្ឋ Truong Tan Sang (www.giaoduc.edu.vn ) ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោកTruong Tan Sang បានអំពាវ នាវ APEC ត្រូវប្តេជ្ញាចិត្តជាងទៀត ក្នុងការអនុវត្តរាល់គោលដៅ Bogor ។ APEC ក៏ត្រូវជំរុញពាណិជ្ជកម្មសកល តាមទិសសមភាព ប្រជាធិបតេយ្យ អរិយធម៌ និង ប្រសិទ្ធិភាព។ ប្រធានរដ្ឋ Truong Tan Sang ក៏បានអះអាងថា÷វៀតណាមត្រៀមខ្លួន ជាស្រេចតភ្ជាប់ជាមួយខឿនសេដ្ឋកិច្ចតំបន់ រួមចំណែកសកម្មចូលក្នុង ប្រព័ន្ធ ពាណិជ្ជ កម្មពហុទិសផងដែរ៕
Related






