VOV WorldVOV World
សន្និសីទ Geneva 2 ការខ្វែងគំនិតយ៉ាងខ្លាំងក្លាតាំងពីពេលប្រារព្ធឡើង
23/01/2014 08:12
Vovworld-តាំងពីថ្ងៃដំបូង (ទី២២មករា) នៃសន្និសីទសន្តិភាព Geneva 2 ដែល​រៀបចំនៅទីក្រុង Montreux (ស្វីស) បណ្ដាភាគីនៅស៊ីរីបានបង្ហាញការ​ខ្វែង​គំនិតយ៉ាងជ្រាលជ្រៅ។
សន្និសីទ Geneva 2 ការខ្វែងគំនិតយ៉ាងខ្លាំងក្លាតាំងពីពេលប្រារព្ធឡើង
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry និងសមភាគីអារ៉ាបីសាអូឌិតលោក Saud Al Faisal (Reuter)         Vovworld-តាំងពីថ្ងៃដំបូង (ទី២២មករា) នៃសន្និសីទសន្តិភាព Geneva 2 ដែល​ រៀបចំនៅទីក្រុង Montreux (ស្វីស) បណ្ដាភាគីនៅស៊ីរីបានបង្ហាញការ​ខ្វែង​គំនិត យ៉ាងជ្រាលជ្រៅ។         ក្នុងសន្ទរកថាបើកសន្និសីទ រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Walid Muallem បានថ្កោលទោសភាគីប្រឆាំងនៅប្រទេសនេះជាអ្នកក្បត់និងជាបេសកជននៃ​ បរទេស។ លោក Muallem បានអះអាងថា មានតែប្រជាជនស៊ីរីទើបអាចសំរេចបាន លើវាសនារបស់ប្រធានាធិបតី Bashar Al Assad។         រីឯភាគីប្រឆាំងនៅស៊ីរីក៏បានបង្ហាញភាពតឹងរឹងក្នុងពេលដែលមេដឹកនាំភាគី ប្រឆាំងនៅស៊ីរីនិងជាប្រធានសម្ព័ន្ធភាពជាតិស៊ីរីលោក Ahmad Jarba បានអះអាង​ ថា​នឹងមិនចរចារអំពីការដែលប្រធានាធិបតី Bashar Al Assad បន្តថានៈពីព្រោះ​តាម​ លោកថា គោលដៅនៃសន្និសីទលើកនេះដើម្បីបង្កើតរដ្ឋាភិបាលអន្តរកាល។ លោក Jarba បានអំពាវនាវគណៈប្រតិភូនៃរដ្ឋាភិបាលស៊ីរីចុះហត្ថលេខាភ្លាមលើ​របស់​ដែល ហៅថា កិច្ចព្រមព្រៀង Geneva 1។         អាមេរិកបានសម្ដែងកាយវិការគាំទ្រភាគីប្រឆាំងនៅស៊ីរីក្នុងពេលដែលរដ្ឋមន្ត្រី ការបរទេសអាមេរិកលោក John Kerry នៅតែអះអាងថា ប្រធានាធិបតី Bashar Al Assad នឹងមិនស្ថិតក្នុងសមាសភាពរដ្ឋអំណាចអន្តរកាលនៅស៊ីរីឡើយ។ ក្នុងពេលនោះរដ្ឋមន្ត្រីការបរទេសបារាំងលោក Laurent Fabius សំណូមពរ​អនុវត្តបទឈប់បាញ់នៅស៊ីរីភា្លមមួយរំពេច ទន្ទឹមនឹងនោះបើករបៀងមនុស្សធម៍​ដើម្បីបញ្ជូនទំនិញជួយឧបត្ថម្ភសំរាប់ជនស៊ីវិល។​ ក៏នៅសន្និសីទនេះដែរ រដ្ឋមន្ត្រី​ការបរទេសអារ៉ាបីសាអូឌិតលោក Saud Al Faisal បានអំពាវនាវដកចេញ​កំលាំង​បរទេសទាំងស្រុងចេញពីស៊ីរី៕

More