សន្និសីទពាក់កណ្ដាលអាណត្តិក្រុមពិគ្រោះយោបល់របស់បណ្ដាអ្នកផ្តល់ជំនួយអោយវៀតណាមឆ្នាំ2012
05/06/2012 10:24
នាថ្ងៃទី 5 មិថុនា សន្និសីទពាក់កណ្ដាលអាណត្តិ ក្រុម ពិគ្រោះយោបល់របស់ បណ្ដាអ្នកផ្តល់ជំនួយអោយវៀត ណាម ( CG ) ឆ្នាំ 2012 ត្រូវបានបើកជាផ្លូវការ នៅខេត្ត Quang Triដោយមានការចូលរួម របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាល វៀតណាម លោក Hoang Trung Hai នាយិកាធនាគារពិភពលោកប្រចាំនៅវៀតណាម Victoria Kwa Kwa និងដំណាងជាង 300 នាក់

សន្និសីទពាក់កណ្ដាលអាណត្តិក្រុមពិគ្រោះយោបល់របស់បណ្ដាអ្នកផ្តល់ជំនួយ 2012(http://www.icon.evn.com.vn) នាថ្ងៃទី 5 មិថុនា សន្និសីទពាក់កណ្ដាលអាណត្តិ ក្រុមពិគ្រោះយោបល់របស់ បណ្ដាអ្នក ផ្តល់ជំនួយអោយវៀតណាម ( CG ) ឆ្នាំ 2012 ត្រូវបានបើកជាផ្លូវការ នៅខេត្ត Quang Tri (ភាគកណ្ដាលវៀតណាម) ដោយមានការចូលរួម របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាល វៀតណាម លោក Hoang Trung Hai នាយិកាធនាគារពិភពលោកប្រចាំនៅវៀតណាម Victoria Kwa Kwa និងដំណាងជាង 300 នាក់ ជាថ្នាក់ដឹកនាំបណ្ដាក្រសួង ផ្នែកមជ្ឈឹម បណ្ដាខេត្ត ទីក្រុង នៅភាគខាងត្បូងវៀតណាម…លៗ។ នេះគឺជាវេទិកា ផ្លាស់ប្តូរមតិ រវាងរដ្ឋាភិបាលវៀតណាម និង សហគមន៍ បណ្ដាអ្នកផ្តល់ជំនួយអោយវៀតណាម អំពី សភាពការណ៍ អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច ពិភាក្សាអំពីបណ្ដាវិធានការជំរុញ កំណើន សេដ្ឋកិច្ច អនុវត្តយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ លើកកំពស់ប្រសិទ្ធភាព ការប្រើ ប្រាសទុន ODA និងបណ្ដាបញ្ហាចាំបាច់ដែលបានដាក់ចេញ ក្នុងដំណើការអភិវឌ្ឍន៍។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានអះ អាងថា៖ ក្នុងរយះពេល ប៉ុន្មានឆ្នាំកន្លងទៅ បណ្ដាអ្នកផ្តល់ជំនួយបរទេសបានជួយឧបត្ថម្ភ វៀតណាម តាមរយះបណ្ដាគំរោងការណ៍ លើវិស័យនានា ពិសេសគឺ ការកាត់បន្ថយ ភាពក្រីក្រ និងគ្រោះអាសន្ន គ្រោះធម្មជាតិនៅភាគកណ្ដាលវៀតណាម។ ឧបនាយក រដ្ឋមន្ត្រី Hoang Trung Hai អះអាងថា៖ “រដ្ឋាភិបាលវៀតណាម វាយតំលៃខ្ពស់ នូវរាល់ការជួយឧបត្ថម្ភ និង មានគោល បំណងថា បណ្ដាអ្នកផ្តល់ជំនួយបន្តជួយឧបត្ថម្ភអោយការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រយ៉ាងចីរភាព ក្នុងរយះពេលប៉ុន្មានឆ្នាំខាងមុខ។ យើងខ្ញុំសូម សន្យា ការប្រើប្រាស់បណ្ដាប្រភពទុនរបស់បណ្ដាអ្នកផ្តល់ជំនួយ ប្រកបដោយមាន ប្រសិទ្ធិភាព តម្លាភាព និងបង្កា ប្រឆាំងអំពើអសកម្ម។ ខ្ញុំជឿជាក់ថា ជំនួបសន្ទនានេះ នឹងរួមចំណែកជំរុញទំនាក់ទំនង សហប្រតិបត្តិការ រវាង រដ្ឋាភិបាលវៀតណាម និង បណ្ដាអ្នកផ្តល់ជំនួយបរទេស៕”
Related





