VOV WorldVOV World
សន្និសីទពាក់កណ្ដាលអាណត្តិក្រុមពិគ្រោះយោបល់របស់បណ្ដាអ្នកផ្តល់ជំនួយអោយវៀតណាមឆ្នាំ2012​បានបិទ
06/06/2012 08:20
នារសៀលថ្ងៃទី 5 មិថុនា សន្និសីទពាក់កណ្ដាលអាណត្តិ ក្រុមពិគ្រោះយោបល់របស់ បណ្ដាអ្នកផ្តល់ជំនួយអោយវៀតណាម ( CG ) ឆ្នាំ 2012​ បានបិទ នៅ​ខេត្ត​Quang Tri (ភាគកណ្ដាលវៀតណាម) ​។
សន្និសីទពាក់កណ្ដាលអាណត្តិក្រុមពិគ្រោះយោបល់របស់បណ្ដាអ្នកផ្តល់ជំនួយអោយវៀតណាមឆ្នាំ2012​បានបិទ
សន្និសីទពាក់កណ្ដាលអាណត្តិក្រុមពិគ្រោះយោបល់របស់បណ្ដាអ្នកផ្តល់ជំនួយអោយវៀតណាមឆ្នាំ2012​បានបិទ(http://www.icon.evn.com.vn/) នារសៀលថ្ងៃទី 5 មិថុនា សន្និសីទពាក់កណ្ដាលអាណត្តិ  ក្រុមពិគ្រោះយោបល់របស់  បណ្ដាអ្នកផ្តល់ជំនួយអោយវៀតណាម ( CG ) ឆ្នាំ 2012​ បានបិទ នៅ​ខេត្ត​Quang Tri  (ភាគកណ្ដាលវៀតណាម) ​។ ក្រោយរយះពេល ២ថ្ងៃ ធ្វើការជាមួយ ​ស្មារតី សន្ទនា ដ៏ស្មោះត្រង់ ជាក់ស្ដែ​ង បណ្ដាអ្នកផ្តល់ជំនួយ ​បណ្ដាអង្គការ​   អន្ត រ​ជាតិ បានយល់ ច្បាស់ជាងទៀត​នូវបណ្ដាការលំបាកសាកល្បងចំពោះវៀតណាមនិយាយរួម ​និង ដំបន់ភាគកណ្ដាលវៀតណាមនិយាយដោយឡែក ដើម្បីពីនោះរួមសហការកសាង គោលនយោបាយ និងចែករំលែកបណ្ដាបញ្ហា​យកចិត្តទុកដាក់។ តាម រយះការជួប សន្ទនា សន្និសីទបានឯកភាពបញ្ហាមួយចំនួនក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្ការ ទប់ទល់នឹងគ្រោះធម្មជាតិ។           ស្ដីពីបណ្ដាបញ្ហា​ទាក់ទិនដល់ការអប់រំ សន្និសីទបានឯកភាពថា ត្រូវការកសាង​មនសិកាអោយសហគមន៍ប្រជាជន ទន្ទឹមនឹងនោះ បង្កើតប្រភពធនធានមនុស្ស​អោយ ការអភិវឌ្ឍន៍ក្នុងរយះពេលមធ្យម និងយូរអង្វែង ចំពោះគោលដៅកាត់បន្ថយភាពក្រីក្រ។            ថ្លែងមតិនៅពិធីបិទ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក  Bui Quang Vinh បានអះអាងថា៖ វៀតណាមកត់សម្គាល់នូវរាល់ការផ្តល់ មតិ របស់បណ្ដា អ្នកផ្តល់ជំនួយ បណ្ដាអង្គការអន្តរជាតិ បណ្ដាដំបន់ និងពិនិត្យមើល ដើម្បីមាន​ការកែ ប្រែ ក្នុងការកំណត់គោលនយោបាយដែលទាក់ទិនដល់វិស័យកាត់បន្ថយភាពក្រីក្រ  និងកាត់បន្ថយគ្រោះធម្មជាតិ។ រដ្ឋមន្ត្រី Bui Quang Vinh បានសង្កត់ធ្ងន់ថា៖   ​          “ធ្វើយ៉ាងម៉េច ដើម្បីយើងមានបណ្ដាគោលនយោបាយសមស្រប ពី​បទ ពិសោធន៍ របស់បណ្ដាអ្នកផ្តល់ជំនួយ​ និង​អង្គការអន្តរជាតិ ពិគ្រោះយោបល់។ ទន្ទឹម នឹងនោះ យើងក៏ទទួលបានបណ្ដាគោលបំណង ពីបណ្ដាដំបន់។ និងវា នឹងបង្កើតប្រសិទ្ធិភាពល្អ ក្នុងគោលនយោបាយកាត់ បន្ថយភាពក្រីក្រ  របស់ វៀតណាមក្នុងរយះពេលខាងមុខនេះ៕”

More