សន្និសីទពិគ្រោះយោបល់ពិភពលោកទាំងមូលអំពីការកាត់បន្ថយគ្រោះមហន្តរាយនៃគ្រោះធម្មជាតិ
20/02/2013 08:39
(VOVworld) – នាថ្ងៃទី ១៩ កុម្ភៈ សន្និសីទពិគ្រោះយោបល់ពិភពលោកទាំងមូល អំពី “ការកាត់បន្ថយគ្រោះមហន្តរាយនៃគ្រោះធម្មជាតិនិងកម្មវិធីអភិវឌ្ឍន៍ក្រោយ ឆ្នាំ ២០១៥” បានបើកនៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី។

(VOVworld) – នាថ្ងៃទី ១៩ កុម្ភៈ សន្និសីទពិគ្រោះយោបល់ពិភពលោកទាំងមូល អំពី “ការកាត់បន្ថយគ្រោះមហន្តរាយនៃគ្រោះធម្មជាតិនិងកម្មវិធីអភិវឌ្ឍន៍ក្រោយ ឆ្នាំ ២០១៥” បានបើកនៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី។ សន្និសីទលើកនេះ ប្រមូលផ្តុំពិភាក្សាអំពី ស្ថានភាពអភិឌ្ឍន៍និងរាល់ការលំបាកសាកល្បងពិសេស ចំពោះការអភិវឌ្ឍន៍បន្ទាប់ពីឆ្នាំ ២០១៥ ចែករំលែកបទពិសោធក្នុងការអនុវត្តគោលដៅអភិឌ្ឍន៍សហសវត្សនិងវិធានការ កាត់បន្ថយគ្រោះមហន្តរាយនៃគ្រោះធម្មជាតិ។ ជាពិសេសបណ្តាតំណាងក៏បានសង្កត់ធ្ងន់ ទៅលើតួនាទីសំខាន់របស់ប្រទេសអាស៊ី-ប៉ាស៊ីហ្វិកនានាក្នុងកំណើនសេដ្ឋកិច្ចសកលនា សតវត្សលើកទី ២១។ ប៉ុន្តែ បណ្ដាប្រទេសនេះរងត្រូវរងគ្រោះមហន្តរាយនៃគ្រោះធម្មជាតិ ដ៏ធ្ងន់ធ្ងរ បំផុត ដោយការប្រែប្រួលអាកាសធាតុ៕ Image: Internet
Related





