VOV WorldVOV World
សន្និសីទទូទាំងប្រទេសវាយតំលៃ ៥ ឆ្នាំវៀតណាមចូលរួម WTO
15/08/2012 08:15
នាថ្ងៃទី ១៤ សីហានៅទីក្រុងហាណូយបានប្រព្រឹត្តទៅ សន្និសីទទូទាំងប្រទេសវាយតំលៃស្ថានភាពអនុវត្ត សេចក្តីសម្រេចចិត្តលេខ ០៨ ស្តីពី “ការផ្តើមគំនិត ធំមួយចំនួនដើម្បីខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងលឿន និងចីរភាពពេលដែលវៀតណាមជាសមាជិករបស់អង្គការ ពាណិជ្ជកម្មពិភពលោក” (WTO)។
សន្និសីទទូទាំងប្រទេសវាយតំលៃ ៥ ឆ្នាំវៀតណាមចូលរួម WTO
នាថ្ងៃទី ១៤ សីហានៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទទូទាំងប្រទេសវាយតំ លៃស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ ០៨ ស្តីពី “ការផ្តើមគំនិតធំមួយចំនួន ដើម្បីខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងលឿននិងចីរភាពពេលដែលវៀតណាមជាសមាជិក របស់អង្គការពាណិជ្ជកម្មពិភពលោក” (WTO)។ នៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានលើកច្បាស់ថា៖ រយៈពេល ៥ ឆ្នាំចូលរួម WTO វៀតណាមបាន ម្ចាស់ការធ្វើសមាហរណកម្មទៅក្នុងខឿនសេដ្ឋកិច្ចនៅតំបន់និង លើសកលលោក។ នាយករដ្ឋមន្ត្រីបានលើកច្បាស់ការផ្តើមគំនិតធំចំនួន ៥ ដែលវៀតណាមត្រូវផ្សារភ្ជាប់ ក្នុងដំណើរសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ៖ “យើងត្រូវផ្សារភ្ជាប់នឹងដំណើរផ្លាស់ប្តូរថ្មីសេដ្ឋកិច្ចសង្គមក្នុងប្រទេស ដើម្បីលើកកំពស់ ប្រសិទ្ធភាពនិងបង្កើនការជំរុញឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីគោលដៅអភិវដ្ឍន៍រួម របស់ប្រទេសជាតិ។សមហរណកម្មសេដ្ឋកិច្ចអន្តរជាតិនឹងជំរុញទំនាក់ទំនងសហប្រតិ បត្តិការទ្វេភាគីនិងពហុភាគីបន្តលើកកំពស់តួនាទីឋានៈរបស់វៀតណាមលើពិភេព លោកម្ចាស់ការបង្កើតទំនាក់ទំនងនិងដៃគូរថ្មី ដើម្បីនាំមកផលប្រយោជន៍ឲ្យប្រទេស ជាតិ។ ព្រមទាំងត្រូវរក្សាររឹងមាំឯករាជ្យសេរីភាពនិងអាធិបតេយ្យភាពរបស់មាតុ ប្រទេស៕