VOV WorldVOV World
សន្និសីទគណៈកម្មាធិការកិច្ចការបរទេសវៀតណាម-ឡាវ-កម្ពុជាលើកទី ៤
02/08/2012 10:47
នាថ្ងៃទី ២ សីហា សន្និសីទគណៈកម្មាធិការកិច្ចការបរទេសនៃ ប្រទេសទាំង ៣ វៀតណាម - ឡាវ - កម្ពុជា ស្តីពីតំបន់ត្រីកោណ អភិវឌ្ឍន៍ (CLV – DTA) លើកទី ៤ បានបើកនៅ ខេត្ត Nghe An (ភាគកណ្ដាលវៀតណាម)។
សន្និសីទគណៈកម្មាធិការកិច្ចការបរទេសវៀតណាម-ឡាវ-កម្ពុជាលើកទី ៤
នាថ្ងៃទី ២ សីហា សន្និសីទគណៈកម្មាធិការកិច្ចការបរទេសប្រទេសទាំង ៣ វៀតណាម - ឡាវ - កម្ពុជា ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV – DTA) លើកទី ៤ បានបើកនៅ ខេត្ត Nghe An (ភាគកណ្ដាលវៀតណាម)។ ដោយប្រធានបទ “តួនាទីរបស់រដ្ឋសភាក្នុងការជួយ ឧបត្ថម្ភតំបន់ត្រីកោណអភិវឌ្ឍន៍” គោលដៅនៃសន្និសីទសំដៅបង្កើន ជំរុញ ទំនាក់ទំនង មិត្តភាពនិងសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍន៍តំបន់ព្រំដែនរវាងប្រទេស ទាំង ៣។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាម Uong Chu Luu បានចាត់ ទុកថា៖ សន្និសីទលើកនេះត្រូវបន្តពិនិត្យមើលអំពីសមត្ថភាពបង្កើតគណៈកម្មាធិការ អន្តររដ្ឋសភា កម្ពុជា-ឡាវ-វៀតណាម និងផែនការសកម្មភាពរបស់គណៈកម្មាធិការអន្តររដ្ឋសភាសំដៅ តាមដាននិងឧបត្ថម្ភការអនុវត្តបណ្ដាគោលនយោបាយ កិច្ចព្រមព្រៀង ដើម្បីទទួលបាន បណ្ដាលទ្ធផលជាក់ស្តែង។ អនុប្រធានរដ្ឋសភា  Uong Chu Luu បានសង្កត់ធ្ងន់ថា៖ យន្តការគួបផ្សំរវាងរដ្ឋាភិបាល រដ្ឋសភា ស្ថាប័ន តំបន់នានា នៃប្រទេសទាំង ៣ ក្នុង និងក្រៅតំបន់ត្រីកោណអភិវឌ្ឍន៍ ត្រូវបង្កើន ពង្រីក បណ្ដាសមិទ្ធិដែលទទួលបាន និងដោះស្រាយការលំបាក់លំបិននានា។ ក្នុងសន្និសីទ នេះ តំណាងនៃប្រទេសទាំង ៣ ប្រមូលផ្តុំទៅលើការពិភាក្សារនិងធ្វើឡើងការលើកឡើងគំនិតថ្មីអំពីកិច្ចសហប្រតិបត្តិការ លើវិស័យនិតិបញ្ញត្តិ សំដៅបង្កើតរបៀងគតិយុត្ត ដើម្បីជំរុញការអភិវឌ្ឍន៍តំបន់ត្រីកោណ អភិវឌ្ឍន៍ បង្កើនកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា កម្ពុជា-ឡាវ-វៀតណាម ក្នុងសកម្មភាពទ្វេ ភាគីនិងពហុភាគី ឲ្យខ្លាំងក្លាថែមទៀត៕ សន្និសីទគណៈកម្មាធិការកិច្ចការបរទេសប្រទេសទាំង ៣ វៀតណាម - ឡាវ - កម្ពុជា ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV – DTA) លើកទី ៤ (Image: Vietnamplus)

More