សន្និសីទជាន់ខ្ពស់អាស៊ានលើកទី២០បានបិទប្រកបដោយជោគជ័យ
04/04/2012 10:14
(VOV)-ក្រោយរយះពេល២ថ្ងៃប្រជុំ ព្រឹកថ្ងៃទី៤មេសា នៅរាជធានីភ្នំពេញរបស់កម្ពុជាបានប្រព្រិត្តទៅកិច្ចប្រ ជុំចង្អៀតនឹងពិធីបិទសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២០។នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមNguyen Tan Dung បានអញ្ចើញចូលរួមនឹងមានសុន្ទរកថាសំខាន់នៅសម័យប្រជុំនេះ។

(VOV)-ក្រោយរយះពេល២ថ្ងៃប្រជុំ ព្រឹកថ្ងៃទី៤មេសានៅរាជធានីភ្នំពេញ របស់កម្ពុជាបានប្រព្រិត្តទៅកិច្ចប្រជុំចង្អៀតនឹងពិធីបិទសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២០។នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមNguyen Tan Dung បានអញ្ចើញចូលរួម នឹង មាន សុន្ទរកថាសំខាន់នៅសម័យប្រជុំនេះ។ សន្និសីទជាន់ខ្ពស់អាស៊ានលើកទី២០(http://www.baodanang.vn) មានមតិផ្លាស់ប្តូរនៅក្នុងសម័យប្រជុំចង្អៀតបណ្តាថ្នាក់ដឹកនាំចាត់ទុកថា៖អាស៊ាន ត្រូវការបន្តការខំប្រឹងប្រែងសហប្រតិបត្តិការដើម្បីសន្តិភាពសន្តសុខនឹងការអភិវឌ្ឌ្យរួម នៅក្នុងតំបន់ព្រមទាំងពង្រីកតួរនាទីជាស្នូលនៅក្នុងតំបន់ដើម្បីបណ្តាគោលដៅខាង លើ។តាមនោះអាស៊ានត្រូវការបង្កើនការចរចារ កសាងទំនុកចិត្តនឹងបទដ្ឋានប្រតិបត្តិពង្រីកតួរនាទីនឹងឥទ្ធិពលរបស់បណ្តាឧបករណ៏នឹងយន្តការសហប្រតិបត្តិការនយោ បាយសន្តិសុខនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដូចជាសន្ធិសញ្ញាស្និទ្ធស្នាលនឹងស ហប្រតិបត្តិការនៅអាស៊ីអាគ្នេយ្យ(TAC) សន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ្យគ្មានអាវុធនុ យក្លេអ៊ែរ (SEANWFZ)សេចក្តីថ្លែងការណ៏ស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនៅសមុទ្រ ខាងកើត(DOC)វេទីការប្រចាំតំបន់ (ARF) សន្និសីទថ្នាក់រដ្ឋមន្រ្តីការពារប្រទេសអា ស៊ាន បើកទូលាយ( ADMM+) ជាដើម។ទឹន្ទឹមនឹងនោះ អាស៊ានត្រូវការជំរុញខ្លាំង កិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងការសាកល្បងដែលកំពុងចោទឡើងក្នុង តំបន់ផង។ថ្នាក់ដឹកនាំអាស៊ានឯកភាពថា៖ត្រូវការបង្កើនទំនាក់ទំនងកិច្ចការបរទេស របស់អាស៊ានតាមរយះបណ្តាក្របខ័ណ្ឌ អាស៊ាន+១ អាស៊ាន+៣ ជាន់ខ្ពស់អាស៊ីខាង កើត (EAS) ADMM+នឹង ARFជាដើម លើកទឹកចិត្តបណ្តាដៃគូរសកម្មចូលរួម នឹង រួមវិភាគទានស្ថាបនាចូលបណ្តាគោលដៅរួមគឺសន្តិភាព សន្តិសុខនឹងកិច្ចសហ ប្រតិ បត្តិការដើម្បីការអភិវឌ្ឌ្យនៅក្នុងតំបន់ក៏ដូចជាជួយឧបត្ថម្ភអាស៊ានកសាងសហគមនឹងដើរទួរនាទីស្នូលក្នុងរចនាសំព័ន្ធសហប្រតិបត្តិការនៅក្នុងតំបន់។ព្រមទាំងអាស៊ាន ក៏ត្រូវការសកម្មកសាងផែនការរំលឹកខួបអនុស្សាវរីយ៏្យលើកទី២០ទិវាបង្កើតទំនាក់ ទំនងដៃគូរចរចារជាមួយឥណ្ឌា លើកទី៣៥ជាមួយអាមេរីក EU កាណាដានឹងលើក ទី១៥អាស៊ាន+៣ក្នុងឆ្នាំនេះ។ ចំពោះបញ្ហាសមុទ្រខាងកើត បណ្តាថ្នាក់ដឹកនាំសង្កត់ធ្ងន់ទៅលើសារ សំខាន់ របស់ការងាធានាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនាវាចរគោរពបណ្តាគោលការ ណ៏របស់ច្បាប់អន្តរជាតិ ពិសេសគឺកតិកសញ្ញាច្បាប់សមុទ្រឆ្នាំ១៩៨២របស់អង្គការសហប្រជាជាតិ(UNCLOS) អនុវត្ត DOC យ៉ាងគ្រប់គ្រាន់។អាស៊ានត្រូវ ការឯកភាពអំពី COC ធ្វើជាមូលដ្ឋានដើម្បីអាស៊ានផ្លាស់ប្តូរយោបល់ជាមួយចិន។ នៅក្នុងសម័យប្រជុំនេះដែរ នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung បានថ្លែងមតិ អំពីបណ្តាខ្លឹមសារសំខាន់របស់សន្និសីទដោយលើក ឡើងនូវសំណើរ អំពីបញ្ហាដែល តំបន់យកចិត្តទុកដាក់ដូចគ្នាសមុទ្រខាងកើតកិច្ចសហប្រតិបត្តិការប្រចាំអនុតំបន់បង្កើនតួរនាទីរបស់អាស៊ានក្នុងការទប់ទល់នឹងបណ្តាការសាកល្បងដែលដាក់ចេញ ដូចជាគ្រោះធម្មជាតិការប្រែប្រួលអាកាសធាតុ សន្តិសុខសមុទ្រជាដើម។ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមNguyen Tan Dung និងនាយករាជរដ្ឋាភិបាលកម្ពុជាហ៊ុនសែន(internet) ក្រោយរយះពេល២ថ្ងៃធ្វើការសកម្ម សន្និសីទជាន់ខ្ពស់អាស៊ាន លើកទី២០បានទទួលលទ្ធផលសំខាន់អះអាងនូវសេចក្តីប្តេជ្ញាចិត្តខ្លាំងក្លា របស់បណ្តាប្រទេសអាស៊ានក្នុងការកសាងសហគម ចងសំព័ន្ធនឹងតភ្ជាប់ តំបន់ ជំរុញការអភិវឌ្ឌ្យដោយចីរភាពនឹងព្រមៗគ្នាបង្កើនទំនាក់ទំនង កិច្ចការបរទេសក៏ដូចជារក្សាតួរនាទីស្នូលរបស់អាស៊ានក្នុងរចនាសំព័ន្ធ តំបន់ដែលកំពុងពេញរូបពេញរាង្គបង្កើនការរួមវិភាគទានរបស់សមាគម ចូលក្នុងគោលដៅដើម្បីសន្តិភាពស្ថិរភាពសន្តិសុខនឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឌ្យនៅក្នុងតំបន់។ នៅក្នុងពីធីបិទសន្និសីទថ្នាក់ដឹកនាំអាស៊ានបានអនុម័ត្តលើ សេចក្តីថ្លែងការណ៏រួមក៏ដូចជារបាយការណ៏នឹងឯកសារទាក់ទិននានា សំដៅបញ្ជាក់នូវទឹសដៅនឹងជំរុញកិច្ចសហប្រតិបត្តិការអាស៊ានក្នុងរយះ ពេលខាងមុខ។ប្រទេសម្ចាស់អាស៊ានឆ្នាំ២០១២កម្ពុជាក៏បានចេញសេចក្តី ថ្លែងការណ៏ប្រធានស្តីអំពីលទ្ធផលសំខាន់របស់សន្និសីទដែរ។ រសៀលថ្ងៃទី៤មេសា នាយករដ្ឋមន្រ្តីNguyen Tan Dung នឹងលោកជំទាវរួមជាមួយគណះប្រតិភូវៀតណាមបានចាកចេញពីរាជធានីភ្នំពេញវិលត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរទៅចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២០ប្រកបដោយជោគជ័យ៕
Related






