សន្និសីទជាន់ខ្ពស់អាស៊ានលើកទី២០បានបើកនៅរាជធានីភ្នំពេញ។
03/04/2012 11:01
នាព្រឹកថ្ងៃទី៣មេសា នៅរាជធានីភ្នំពេញនៃ ព្រះរាជាណាចក្រកម្ពុជាបានប្រព្រឹត្តទៅពិធីបើកសន្និសីទ ជាន់ខ្ពស់សមាគមន៍បណ្ដាប្រជាជាតិនៅអាស៊ី-អាគ្នេយ៍ (អាស៊ាន) លើកទី២០និងរំលឹកខួបលើកទី៤៥ទិវាបង្កើត អាស៊ានជាមួយការចូលរួមរបស់នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung និងថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន។

សន្និសីទជាន់ខ្ពស់អាស៊ានលើកទី២០បានបើកនៅរាជធានីភ្នំពេញ។ VOV-នាព្រឹកថ្ងៃទី៣មេសា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅពិធីបើកសន្និសីទជាន់ខ្ពស់សមាគមន៍បណ្ដាប្រជាជាតិនៅ អាស៊ី-អាគ្នេយ៍(អាស៊ាន) លើកទី២០និងរំលឹកខួបលើកទី៤៥ទិវាបង្កើតអាស៊ាន ជាមួយការចូលរួមរបស់នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung និងថ្នាក់ ដឹកនាំប្រទេសសមាជិកអាស៊ាន។ ថ្លែងមតិបើកសន្និសីទ នាយករដ្ឋមន្ត្រី ប្រទេសម្ចាស់ផ្ទះ សម្ដេចតេជោហ៊ុនសែនបានអះអាងថារយៈពេលជាង៤ ទស្សវស្សន៍អភិវឌ្ឍន៍កន្លងមកបានបង្ហាញពីសម័ត្ថភាពរបស់អាស៊ានក្នុងការ កសាងសហគមន៍មួយឆ្ពោះទៅប្រជាជនសម្បូររុងរឿងអំពីសេដ្ឋកិច្ចនិង ស្ថិរភាពអំពីសន្តិសុខនយោបាយ។ នេះក៏ជាមូលហេតុដែលកម្ពុជា ជ្រើសរើសប្រធានបទសំរាប់ឆ្នាំប្រធានអាស៊ាន២០១២គឺ “អាស៊ាន៖ សហគមន៍តែមួយ ជោគវាសនាតែមួយ” ដែលក្នុងនោះសង្កត់ធ្ងន់ទៅ លើការប្តេជ្ញាចិត្តសហប្រតិបត្តិការរបស់ប្រជាជនអាស៊ានកសាង សហគមន៍ អាស៊ានដូចជាដំបូលរួមតែមួយ។ នាយករដ្ឋមន្ត្រីសម្តេចតេជោហ៊ុនសែនបាន លើកឡើងនូវអាទិភាពចំនួន៧របស់កម្ពុជាក្នុងឆ្នាំជាប្រធានអាស៊ានរួមមាន ដែលក្នុងនោះមានការបង្កើនសម័ត្ថភាពសំរាប់អង្គការហិរញ្ញវត្ថុមួយដែលអាច ធានាស្ថិរភាព មានលិទ្ធភាពបង្កានិងដោះស្រាយរាល់វិប័ត្ត ធានាអនុវត្តត្រូវ តាមដំណើរការកសាងសហគមន៍អាស៊ាន លៃទុកអាទិភាពសំរាប់ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ២០១៥ដើម្បីបង្កើតទីផ្សារអាស៊ានឯកភាព ជាដើម។ នាយករដ្ឋមន្ត្រី ហ៊ុនសែនបានឲ្យដឹងថានៅសន្និសីទលើកនេះថ្នាក់ ដឹកនាំអាស៊ាននឹងពិភាគ្សានិងអនុម័ត្តលើខ្លឹមសារបណ្ដាឯកសារដើម្បីដាក់ជូន សន្និសីទជាន់ខ្ពស់រួមមាន សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ “អាស៊ាន៖ សហគមន៍ តែមួយ ជោគវាសនាតែមួយ” សេចក្តីថ្លែងការណ៍រួមស្តីពីអាស៊ានគ្មានគ្រឿងញាន នាឆ្នាំ២០១៥ សេចក្តីថ្លែងការណ៍ប្រធានអាស៊ានស្តីពីពិធីរំលឹកខួបលើកទី៤៥ទិវាបង្កើតអាស៊ាននិងលទ្ធផលនៃសន្និសីទជាន់ខ្ពស់លើកទី២០។ ក្រោយពិធី ប្រារព្ធសន្និសីទ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនាំអាស៊ានបានចូលរួមកិច្ចប្រជុំពេញអង្គរ៕
Related






