VOV WorldVOV World
សន្និសីទការសែតអំពីពិធីបើក “ឆ្នាំទេសចរណ៍ជាតិនិង​ Festival Hue ២០១២"
06/04/2012 11:20
នាព្រឹកថ្ងៃទី​ ៦ មេសា នៅទីក្រុង Hue អគ្គនាយកដ្ឋាន ទេសចរណ៍វៀតណាមនិងគណៈកម្មាធិការប្រជាជន ខេត្ត Thua Thien Hue បានរៀបចំសន្និសីទការសែត អំពីពិធី បើក “ឆ្នាំទេសចរណ៍ជាតិតំបន់ឆ្នេសមុទ្រ ប៉ែកខាងជើងភាគកណ្ដាលវៀតណាម Hue ២០១២ និង Festival Hue ២០១២”។
សន្និសីទការសែតអំពីពិធីបើក “ឆ្នាំទេសចរណ៍ជាតិនិង​ Festival Hue ២០១២"
នាព្រឹកថ្ងៃទី​ ៦ មេសា នៅទីក្រុង Hue អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមនិង គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានរៀបចំសន្និសីទការសែតអំពី ពិធី បើក “ឆ្នាំទេសចរណ៍ជាតិតំបន់ឆ្នេសមុទ្រប៉ែកខាងជើងភាគកណ្ដាលវៀតណាម  Hue ២០១២ និង Festival Hue ២០១២”។ អ្នកការសែតចំនួន ៥០០ នាក់​ របស់ស្ថាប័ន្ធ ទីភ្នាក់ងារសារព័ត៌មាន ក្នុងនិងក្រៅប្រទេស បានចូលរួម។ ពិធីបើកព្រឹត្តិការនេះ នឹង ប្រព្រឹត្តទៅ នាយបថ្ងៃទី​៧ មេសា​ នៅទីលានធំ Dai Noi Hue។ Festival Hue ២០១២ មានប្រធានបទ “បេតិកភ័ណ្ឌវប្បធម៌ជាមួយសមាហរណកម្មនិងការអភិវឌ្ឍន៍-ទីកន្លែង ជួបរបស់ទីក្រុងប្រវត្តិសាស្ត្រ”។ នេះគឺជាលើកទី ៧ Festival Hue ត្រូវបានរៀបចំ។ អនុប្រធានគណៈកម្មធិការប្រជាជន Thua Thien Hue និងជាប្រធានគណៈចាត់តាំង Festival Hue ២០១២ លោក Ngo Hoa បានឲ្យដឹងថា៖​ “ឆ្នាំទេសចរណ៍ជាតិតំបន់ឆ្នេសមុទ្រប៉ែកខាងជើងភាគកណ្ដាលវៀតណាម Hue ២០១២ និង Festival Hue ២០១២”។ (Image: Internet) “ការសាកល្បងរបស់ Festival លើកនេះ គឺជាការរិះរកជ្រើសរើសក្នុងឃ្លាំវប្បធម៌ដើម្បី ការលាងបណ្ដាពិធីបុណ្យថ្មី ទាក់ទាញ ដើម្បី ផ្សព្វផ្សាយទេសចរណ៍ Hue និងវៀត ណាមទៅសកលលោក។ Festival Hue ២០១២ គឺជា ចំណុចស្នូលរបស់ឆ្នាំទេសចរណ៍ ជាតិ។ ភ្ញៀវទេសចរណ៍នឹងចាប់អារម្មណ៍ ពេលទៅចូលរួម Festival Hue និងសង្ឃឹមថា នឹងមានឱកាសត្រឡប់មកវិញ៕