សន្និសីទការសែតអំពីជំនួបមិត្តភាពយុវជនវៀតណាម–ឡាវឆ្នាំ ២០១២
16/08/2012 11:00
ជំនួបមិត្តភាពយុវជនវៀតណាម–ឡាវឆ្នាំ ២០១២ នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ទី ២៨ សីហានៅខេត្ត ចំនួន ៤ របស់ឡាវ គឺ៖ ខេត្ត Bolykhamsay ខេត្ត Khammoun ខេត្ត Sanavan និងខេត្ត Savanakhet។

ជំនួបមិត្តភាពយុវជនវៀតណាម–ឡាវឆ្នាំ ២០១២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ទី ២៨ សីហានៅខេត្តចំនួន ៤ របស់ឡាវ គឺ៖ ខេត្ត Bolykhamsay ខេត្ត Khammoun ខេត្ត Sanavan និងខេត្ត Savanakhet។ ព័ត៌មាននេះត្រូវបានជូនដំណឹងដោយមជ្ឃឹម សម្ព័ន្ធ យុវជនកុម្មុយនិស្តហូជីមិញនៅសន្និសីទការសែតនាព្រឹកថ្ងៃទី ១៦ សីហា។ លេខា មជ្ឃឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ Phan Van Mai បានឲ្យដឹងថា៖ “ការផ្លាស់ប្តូរមិត្តភាពកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធយុវជននៃប្រទេសទាំង ២ វៀតណាម-ឡាវប្រព្រឹត្តទៅជាប្រចាំឆ្នាំ។ ប៉ុន្តែក្នុងឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម -ឡាវ បណ្ដាសកម្មភាពរបស់យុវជនត្រូវបានបង្កើនថែមទៀត។ ក្រៅពីបណ្ដា សកម្មភាព មិត្តភាព យើងត្រូវយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការដោយស៊ី ជំរៅ ដូចជា៖ ការចែករំលែកបទពិសោធ បែបផែនធ្វើសកម្មភាពក្នុងការងារយុវជន និងក្នុងកិច្ចសហ ប្រតិបត្តិការរបស់អង្គការសម្ព័ន្ធយុវជននៃប្រទេសទាំង ២៕”
Related






