VOV WorldVOV World
សន្និសីទការសែតអំពីវេទិការអង្គភាពអាជីវកម្មវៀតណាម ២០១២
27/11/2012 07:16
(VOVworld) – វេទិការអង្គភាពអាជីវកម្មវៀតណាមជា ប្រចាំឆ្នាំនឹងត្រូវបាន រៀបចំនៅទីក្រុងហាណូយ នាថ្ងៃទី ៣ ធ្នូ។
សន្និសីទការសែតអំពីវេទិការអង្គភាពអាជីវកម្មវៀតណាម ២០១២
(VOVworld) – វេទិការអង្គភាពអាជីវកម្មវៀតណាមជាប្រចាំឆ្នាំនឹងត្រូវបាន រៀបចំនៅទីក្រុងហាណូយ នាថ្ងៃទី ៣ ធ្នូ។ ដោយប្រធានបទ “បង្កើនលក្ខណៈ សកម្មរបស់ខឿនសេដ្ឋកិច្ចវៀតណាម” បណ្ដាតំណាងចូលរួមវេទិការនឹងពិភាក្សា អំពីការកែលំអរបរិយាកាសវិនិយោគអាជីវកម្មនៅវៀតណាម ដោះស្រាយការលំបាក សំរាប់អង្គភាពអាជីវកម្ម ការលើកកំពស់ប្រសិទ្ធភាពនៃ ការវិនិយោគផ្ទាល់ពីឯបរទេស ជាដើម។ ថ្លែងមតិក្នុងសន្និសីទការសែតប្រធានសភាឧស្សាហពាណិជ្ជកម្មវៀតណាម និងជាសហប្រធានសម្ព័ន្ធវេទិការអង្គភាពអាជីវកម្មវៀតណាម លោក Vu Tien Loc បានឲ្យដឹងថា៖ “ក្នុងសន្និសីទនេះ យើងមានគោលបំណងថា៖ អង្គភាពអាជីវកម្មក្នុងនិងក្រៅ ប្រទេសនឹងលើកឡើងសំណើររបស់ខ្លួនចំពោះរដ្ឋាភិបាលអំពីគោលនយោបាយ ព្រមៗគ្នា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អង្គភាពអាជីវកម្ម នាពេលខាងមុខ។” វេទិការនេះគឺជាយន្តការសន្ទនាជាបន្តបន្តាប់និងយ៉ាងជិតស្និតរវាងរដ្ឋាភិបាល វៀតណាមជាមួយអង្គភាពអាជីវកម្មក្នុងនិងក្រៅប្រទេស៕ វេទិការអង្គភាពអាជីវកម្មវៀតណាមជាប្រចាំឆ្នាំនឹងត្រូវបាន រៀបចំនៅទីក្រុងហាណូយ នាថ្ងៃទី ៣ ធ្នូ។ (Image: Internet)

More