VOV WorldVOV World
សន្និសីទកាសែតប្រចាំខែ របស់ក្រសួងការ​បរទេសវៀតណាម
08/11/2012 10:14
(VOV)_នាថ្ងៃទី ៨ វិច្ឆិកា នៅសន្និសីទកាសែតប្រចាំខែ របស់ក្រសួងការ​បរទេសវៀតណាម ឆ្លើយសំនួរអំពីប្រតិកម្មរបស់វៀតនាម ចំពោះការដែល​រដ្ឋាភិបាលឡាវ សម្រេចចិត្ត បើកការដ្ឋានសាងសង់​ទំនប់វារីអគ្គិសនី Sayaburi
សន្និសីទកាសែតប្រចាំខែ របស់ក្រសួងការ​បរទេសវៀតណាម
  (VOV)_នាថ្ងៃទី ៨ វិច្ឆិកា នៅសន្និសីទកាសែតប្រចាំខែ របស់ក្រសួងការ​បរទេស វៀតណាម ឆ្លើយសំនួរអំពីប្រតិកម្មរបស់វៀតនាម ចំពោះការដែល​រដ្ឋាភិបាលឡាវ  សម្រេចចិត្ត បើកការដ្ឋានសាងសង់​ទំនប់វារីអគ្គិសនី Sayaburi អ្នក​នាំពាក្សនៃក្រសួង ការបរទេសវៀតណាម លោក Luong Thanh Nghi បានលើកច្បាស់ថា៖            “ យើងខ្ញុំបានដឹងថា៖ រដ្ឋាភិបាលឡាវ សម្រេចចិត្តបើកការដ្ឋានកសាង​សំណង់ វារីអគ្គិសនី Sayaburi ក្រោយពី​បានកែប្រែគំរោងគូប្លង់​របស់សំណង់  ដើម្បីកាត់បន្ថយ ការជះឥទ្ធិពល ចំពោះភូមិភាគក្រោមទន្លេ ​។ យើងខ្ញុំមានគោលបំណងថា៖ ភាគីឡាវ  នឹងបន្ត​ស្រាវជ្រាវ ​ការជះឥទ្ធិពលដល់បរិស្ថាន និង សម្រេចគំរោងគូប្លង់នៃ ទំនប់​ Sayaburiយ៉ាងឆាប់ៗ។ ទន្ទឹមនឹងនោះ រួមសហការជាមួយវៀតណាម កម្ពុជា ថៃ ដំណើ ការស្រាវជ្រាវ ទូទៅ ម៉ត់ចត់ លើគ្រប់វិស័យ នូវរាល់ការរងឥទ្ធិពលចំពោះបរិស្ថាន  សេដ្ឋ កិច្ច សង្គម នៃសំណង់វារីអគ្គិសនីទាំងអស់ លើទន្លេមេគង្គ។”           នៅសន្និសីទកាសែត​នេះដែរ លោក Luong Thanh Nghi ក៏បានអោយ​ដឹងអំពី៖ រាល់ សកម្មភាពកិច្ចការបរទេសសំខាន់ ​ ក្នុងរយះពេលខាងមុខនេះដែរ។ ក្នុងនោះ មានព្រឹត្តិ ការណ៍  នាយករដ្ឋមន្ត្រីវៀតណាម  Nguyen Tan Dung នឹងអញ្ចើញចូលរួម សន្និសីទកំពូល អាស៊ាន​ លើកទី ២១ ​និង​សន្និសីទជាន់ខ្ពស់ទាក់ទិននានា ដែលប្រព្រឹត្តទៅ ពីថ្ងៃទី ១៧  ដល់ថ្ងៃទី ២០​វិច្ឆិកា នៅភ្នំពេញ របស់ កម្ពុជាដែរ៕  អ្នក​នាំពាក្សនៃក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi (internet)