VOV WorldVOV World
សន្និសីទកាសែតប្រចាំរដ្ឋាភិបាលខែមេសា។
05/05/2012 08:39
VOV- រដ្ឋាភិបាលវៀតណាមនឹងផ្សព្វផ្សាយសេចក្តី សំរេចចិត្តជំនាញអំពី​ដំណោះ​ស្រាយជួយឧបត្ថម្ភ អង្គភាពអាជីវកម្មដោះស្រាយការលំបាកជាមួយ តំលៃជួយ​ឧបត្ថម្ភសរុបប្រមាណ៣០លានលានដុង។
សន្និសីទកាសែតប្រចាំរដ្ឋាភិបាលខែមេសា។
សន្និសីទកាសែតប្រចាំរដ្ឋាភិបាលខែមេសា។ VOV- រដ្ឋាភិបាលវៀតណាមនឹងផ្សព្វផ្សាយសេចក្តីសំរេចចិត្តជំនាញអំពី ដំណោះ​ស្រាយជួយឧបត្ថម្ភអង្គភាពអាជីវកម្មដោះស្រាយការលំបាកជា មួយតំលៃជួយ​ឧបត្ថម្ភសរុបប្រមាណ៣០លានលានដុង។ នេះជាព័ត៌មាន ត្រូវបានផ្តោតទៅ​លើនៅ​សន្និសីទកាសែតរដ្ឋាភិបាលប្រចាំដែលប្រព្រឹត្ត ទៅនារសៀលថ្ងៃទី៤ឧសភា។ ស្ដីពី​សេចក្តីសំរេចចិត្តជំនាញអំពីដំណោះ ស្រាយជួយឧបត្ថម្ភអង្គភាពអាជីវកម្ម​ដោះស្រាយការលំបាកដែលនឹងបាន ផ្សព្វផ្សាយក្នុងខែឧសភាអនុរដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ Vu Thi Mai បានឲ្យ ដឹងថា៖  “កញ្ចប់ជួយឧបត្ថម្ភប្រមូលផ្តុំទៅក្នុងការជួយឧបត្ថម្ភអំពីពន្ធ។ កាត់បន្ថយ ប្រមាណ​៣០%ពន្ធចំណូលអង្គភាពអាជីវកម្មចំពោះអង្គភាពអាជីវកម្មមធ្យម និងតូច។ ក្រៅពី​នោះអូសបន្លាយរយៈពេលពន្ធ VAT របស់ខែមេសា ឧសភា មិថុនាជាមួយរយៈ​ពេល៦ខែ។ កាត់បន្ថយ៥០%ចំណាយជួលដី សំរាប់ អង្គភាពអាជីវកម្មទាំងអស់។” ទាក់ទិនដល់ខ្លឹមសារកែប្រែការប្រាក់ធនាគារ ទេសាភិបាលរងធនាគារ ជាតិ​វៀត​ណាម Nguyen Dong Tien បានឲ្យដឹងថា ធនាគារជាតិកំពុង គ្រប់គ្រងសកម្មដើម្បី​នាំការប្រាក់ធនាគារទៅកំរិតសមស្រប៖ “ការដែលធនាគារជាតិវៀតណាមដាក់ចេញរាល់ដំណោះស្រាយមានចរិត លក្ខណៈ​រដ្ឋបាលដូចជាកំរិតការប្រាក់កម្ចីនិងនាពេលខាងមុខគឺគ្រប់គ្រងការ ប្រាក់ឲ្យខ្ចីចំពោះវិស័យមួយចំនួនក៏សំដៅបន្ថយការប្រាក់ឲ្យខ្ចីដោះស្រាយ ការលំបាកសំរាប់អង្គភាពអាជីវកម្មនិងគ្រួសារខ្ចិទុន។ បណ្ដាវិស័យត្រូវបាន អាទិភាពគឺកសិកម្មជនបទ កម្មវិធី​បំរើការនាំចេញនិងផ្នែកឧស្សាហកម្មជួយ ឧបត្ថម្ភ៕”

More