សន្និសីទកាសែតស្ដីពីសន្និសីទ WHO ដំបន់ប៉ាស៊ីហ្វិកខាងលិច
23/09/2012 08:40
VOV-សន្និសីទដំបន់ប៉ាស៊ីហ្វិកខាងលិចលើកទី៦៣ របស់អង្គការសុខាភិបាលពិភពលោកដោយវៀតណាម ទទួលរៀបចំបានបើកនាថ្ងៃទី២៤កញ្ញានៅក្រុង ហាណូយ។

សន្និសីទកាសែតស្ដីពីសន្និសីទ WHO ដំបន់ប៉ាស៊ីហ្វិកខាងលិច VOV-សន្និសីទដំបន់ប៉ាស៊ីហ្វិកខាងលិចលើកទី៦៣របស់អង្គការសុខាភិបាលពិភពលោកដោយវៀតណាមទទួលរៀបចំបានបើកនាថ្ងៃទី២៤កញ្ញានៅក្រុងហា ណូយ។ នេះជាសន្និសីទដ៏ធំនិងសំខាន់បំផុតអំពីសុខាភិបាលក្នុងដំបន់។ សន្និសីទ ដំបន់ប៉ាស៊ីហ្វិកខាងលិចលើកទី៦៣បានប្រមូលផ្ដុំពិភាគ្សានិងដោះស្រាយបណ្ដា បញ្ហាសុខាភិបាលលេចធ្លោក្នុងដំបន់កសាងគោលនយោបាយនិងអនុម័តលើ កម្មវិធីសកម្មភាពសំរាប់ប៉ុន្មានឆ្នាំបន្ត។ នៅសន្និសីទជាមួយតួនាទីជាប្រទេស ម្ចាស់ផ្ទះវៀតណាមនឹងរៀបចំបណ្ដាសកម្មភាពជំនាញនៅខាងក្រៅសំដៅបំផុស និងបញ្ជូនសារឆ្ពោះទៅការថែទាំសុខភាពប្រជាជនទាំងមូលជាមួយប្រធានបទ “ការខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមឆ្ពោះទៅក្រូបដណ្ដប់ធានារាប់រងសុខាភិបាលប្រជាជនទាំងមូលនិងឱកាសសហប្រតិបត្តិការក្នុងដំបន់ដើម្បី ទទួលបានជោគជ័យយ៉ាងចាប់រហ័ស”។ លោកស្រី Nguyen Thi Kim Tien រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា៖ “នេះជាសន្និសីទជាលើកដំបូងបានរៀបចំនៅវៀតណាមដូច្នេះបណ្ដា ប្រធានបទរបស់វៀតណាមសុទ្ធតែមានការចូលរួមរាយការណ៍ចែករំលែកនិង រៀនសូត្របទពិសោធន៍ជាមួយប្រទេសនានា។ ពិសេសគឺវៀតណាមនឹងរៀបចំ សិក្ខាសាលាជាន់ខ្ពស់មួយនៅខាងក្រៅសន្និសីទស្ដីពីអនុវត្តគោលមាគ៌ាធានា រាប់រងសុខាភិបាលប្រជាជនទាំងមូលនិងអញ្ជើញអ្នកជំនាញការរបស់គណៈ ប្រតិភូថៃ ជប៉ុន ចិន កូរ៉េខាងត្បូងចែករំលែកបទពិសោធន៍៕”
Related






