VOV WorldVOV World
សន្និសីទកាសែតឧទ្ទេសនាមអំពីមហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញលើកទី១០
03/12/2012 11:26
VOV-ក្នុងបណ្ដាថ្ងៃចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ធ្នូនៅ ក្រុងហាណូយ នឹង​ប្រព្រឹត្តទៅមហាសន្និបាតដំណាង ទូទាំងប្រទេសសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញលើក ទី១០ (អាណត្តិ២០១២-២០១៧) ជាមួយប្រធានបទ “បំណងប្រាថ្នាវ័យ​ក្មេង”។
សន្និសីទកាសែតឧទ្ទេសនាមអំពីមហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញលើកទី១០
មហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញលើកទី១០នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ធ្នូ។         VOV-ក្នុងបណ្ដាថ្ងៃចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ធ្នូនៅក្រុងហាណូយ នឹង​ប្រព្រឹត្តទៅមហាសន្និបាតដំណាងទូទាំងប្រទេសសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញលើកទី១០ (អាណត្តិ២០១២-២០១៧) ជាមួយប្រធានបទ “បំណង ប្រាថ្នាវ័យ​ក្មេង”។ សម័យបើកជាផ្លូវការរបស់មហាសន្និបាតនឹងបានរៀបចំនា ថ្ងៃទី១២ធ្នូនៅ​មជ្ឈមណ្ឌលសន្និសីទជាតិ My Dinh ហាណូយ។ នេះជាព័ត៌មាន ត្រូវបានគណៈ​លេខាមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញនាំចេញនៅ សន្និសីទកាសែត​ឧទ្ទេសនាមអំពីមហាសន្និបាតលើកនេះ។ ថ្លែងមតិនៅ សន្និសីទកាសែត លេខា​ទីមួយ​គណ់ប្រតិបត្តិមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញអាណត្តិទី៩ លោក Nguyen Dac Vinh បានឲ្យដឹងថា៖          “យើងខ្ញុំចង់ឲ្យបណ្ដាសមាជិកសម្ព័ន្ធយុវជនសុទ្ធតែមានបំណងប្រាថ្នា ក្លាយទៅជាពលរដ្ឋមានប្រយោជន៍របស់ប្រទេសវៀតណាម នឹងមានលក្ខណៈ ល្អ​បំផុត​ដើម្បីលះបង់សំរាប់ប្រទេសជាតិពីតួនាទីរបស់ខ្លួន។ យើងខ្ញុំគិតថា​បើ ចង់ក្លាយទៅជា​ពលរដ្ឋមានប្រយោជន៍សមាជិកសម្ព័ន្ធយុវជនត្រូវខំប្រឹងប្រែង ក្នុងការរៀនសូត្រនិងហ្វឹកហាត់ មានចំណេះដឹងសម័ត្ថភាពគុណធម៍ឬទ្ធានុភាព នយោបាយរឹងមាំក្នុង​ពិភពលោកសមាហរណកម្មនាបច្ចុប្បន្ន ជួយឲ្យប្រទេស វៀតណាមទទួលបាន​គោលដៅឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម ក្លាយទៅជាប្រទេសតាម​ទិស​ឧស្សាហកម្មទំនើបនាឆ្នាំ២០២០៕”

More