សន្និសីទកំពូល Nato បានបើក។
21/05/2012 09:54
(VOV)-សន្និសីទកំពូលលើកទី២៥របស់ប្លុកសន្ឋិសញ្ញា មហាសមុទ្រ Atlantic ខាងជើង (NATO) បានបើកជា ផ្លូវការនាថ្ងៃទី២០ឧសភានៅទីក្រុង Chicago របស់ អាមេរិក។

អគ្គលេខាធិការ NATO Anders Fogh Rasmusen និងប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ Barack Obama បានធ្វើអធិបតីសន្និសីទជាមួយការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសជាង៥០លើពិភពលោក។ (VOV)-សន្និសីទកំពូលលើកទី២៥របស់ប្លុកសន្ឋិសញ្ញាមហាសមុទ្រ Atlantic ខាងជើង (NATO) បានបើកជាផ្លូវការនាថ្ងៃទី២០ឧសភានៅទីក្រុង Chicago របស់អាមេរិក។ អគ្គលេខាធិការ NATO Anders Fogh Rasmusen និង ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ Barack Obama បានធ្វើអធិបតីសន្និសីទជា មួយការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសជាង៥០លើពិភពលោក។ ថ្លែង មតិបើកសន្និសីទ អគ្គលេខាធិការ NATO Anders Fogh Rasmusen បានសន្យា ថា NATO នឹងសំរេចការប្រគល់ការទទួលខុសត្រូវសន្តិសុខនៅ Afganixtan មុនឆ្នាំ២០១៤ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជ្រាលជ្រូវនិងខ្លាំងក្លា ជាងក្នុងប្លុក។ រីឯប្រធានាធិបតីអាមេរិក Barack Obama ក៏បានអះអាងថា បណ្ដាប្រទេសសមាជិត NATO ក្នុងនោះមានអាមេរិកផងនៅតែសន្យាអនុវត្ត បេសកកម្មរបស់ខ្លួននៅ Afganistan ទោះបីបារាំងបានអះអាងថានឹងដកកងទ័ពចេញពីប្រទេសនេះនាចុងឆ្នាំនេះក្តី៖ “យើងខ្ញុំក៏ព្យាករណ៍អំពីយថាទស្សនៅ Afganistan ក្រោយឆ្នាំ២០១៤ នៅពេល នោះយើងខ្ញុំនឹងបញ្ចប់ភារកិច្ចប្រយុទ្ធ។ សង្គ្រាមនៅ Afganistan តាមយើងខ្ញុំថា បានបញ្ចប់ ប៉ុន្តែយើងខ្ញុំក៏សន្យាបន្តទំនាក់ទំនងដៃគូរនិងមិត្តភាពជាមួយ Afganistan។ យើងខ្ញុំជឿជាក់ថាយើងខ្ញុំកំពុងដើរត្រូវទឹសនិងតាមស្មារតីត្រូវ បានឆ្លុះបញ្ជាំងនៅសន្និសីទ Nato ថ្ងៃនេះនោះគឺពិភពលោកកំពុងជួយឧបត្ថម្ភ ផែនការដែលបានដាក់ចេញរបស់យើងខ្ញុំ៕
Related






