សន្និសីទកំពូលលើកទី ៥ នៃក្រុមបណ្ដាខឿនសេដ្ឋកិច្ចទើបនឹងលេចចេញ (BRICS) បានបើកជាផ្លូវការ
27/03/2013 08:09
(VOVworld) – នាព្រឹកថ្ងៃទី ២៧ មិនា (តាមម៉ោងវៀតណាម) សន្និសីទកំពូលលើកទី ៥ នៃក្រុមបណ្ដាខឿនសេដ្ឋកិច្ចទើប នឹងលេចចេញ (BRICS) បានបើកជាផ្លូវការ នៅទីក្រុង Durban (អាហ្វ្រិកខាងត្បូង) ដោយមាន ការចូលរួមរបស់ភ្ញៀវអន្តរជាតិ ចំនួន ២ ពាន់ នាក់។

(VOVworld) – នាព្រឹកថ្ងៃទី ២៧ មិនា (តាមម៉ោងវៀតណាម) សន្និសីទកំពូលលើកទី ៥ នៃក្រុមបណ្ដាខឿនសេដ្ឋកិច្ចទើបនឹងលេចចេញ (BRICS) បានបើកជាផ្លូវការ នៅទីក្រុង Durban (អាហ្វ្រិកខាងត្បូង) ដោយមាន ការចូលរួមរបស់ភ្ញៀវអន្តរជាតិចំនួន ២ ពាន់ នាក់។ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Jacob Zuma ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាយករដ្ឋមន្ត្រី ឥណ្ឌា លោក Manmohan Singh និងប្រធានរដ្ឋចិន លោក Xi Jinping បានចូល រូមសន្និសីទលើកនេះ។ ដោយប្រធានបទ “ BRICS និងទ្វីបអាហ្វ្រិក៖ ដៃគូរដើម្បីការអភិវឌ្ឍន៍ សមាហរណកម្មនិងឧស្សាហូបនីយកម្ម” បណ្ដាប្រទេស ចូលរួមនឹងពិភាក្សាអំពីស្ថានភាព នយោបាយ សេដ្ឋកិច្ចនិងសង្គម ក្នុងប្រទេសជា សមាជិកចំនួន ៥ ស្ថានភាពសេដ្ឋកិច្ចក្នុង តំបន់ Eurozone ក៏ដូចជា រាល់បញ្ហា អន្តរជាតិផ្សេងៗទៀត។ ជំហានសំខាន់មួយដែលទទួល បានក្នុងសន្និសីទលើក នេះគឺ ការបង្កើតធនាគាអភិវឌ្ឍន៍ BRICS ដែលត្រូវបានចាត់ទុកជា កម្លាំងទប់នឹង របបហិរញ្ញវត្ថុរបស់លោកខាងលិច។ ក្រុមប្រឹក្សាអាជីវកម្ម BRICS និងវិទ្យា ស្ថានស្រាវជ្រាវគោលនយោបាយ BRICS អាចនឹងបានបង្កើតឡើង ក្នុងសន្និសីទលើកនេះ ផងដែរ៕ ក្រុមបណ្ដាខឿនសេដ្ឋកិច្ចទើបនឹងលេចចេញ (BRICS) (Image: Internet)
Related





