សន្និសីទកំពូលអាមេរិក-អាហ្វ្រិកលើកទី ១
22/01/2014 10:27
(VOVworld) – ប្រធានាធិបតីអាមេរិក លោក Barack Obama នឹងរៀបចំសន្និសីទកំពូលជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេស អាហ្វ្រិកចំនួន ៤៧ រូប នាថ្ងៃទី ៥ និងទី ៦ ខែ សីហា ឆ្នាំ ២០១៤ នៅរដ្ឋធានី វ៉ាស៊ីនតោន។

ប្រធានាធិបតីអាមេរិក លោក Barack Obama (Image: Vietnam+) (VOVworld) – ក្នុងការខំប្រឹងប្រែងសំដៅស្វែងរកផលប្រយោជន៍នៅទ្វីបអាហ្វ្រិក នាថ្ងៃទី ២១ មករា សេតវិមានបានប្រកាសថា៖ ប្រធានាធិបតីអាមេរិក លោក Barack Obama នឹងរៀបចំសន្និសីទកំពូលជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេស អាហ្វ្រិកចំនួន ៤៧ រូប នាថ្ងៃទី ៥ និងទី ៦ ខែ សីហា ឆ្នាំ ២០១៤ នៅរដ្ឋធានី វ៉ាស៊ីនតោន។ គោលដៅនៃសន្និសីទកំពូលអាមេរិក-អាហ្វ្រិកលើកទី ១ នេះគឺ សំដៅបើកទូលាយទំនាក់ទំនងពាណិជ្ជកម្មសហប្រតិបត្តិការអភិវឌ្ឍន៍និងបង្កើន ការធានាសន្តិសុខចំពោះទ្វីបអាហ្វ្រិក។ សន្និសីទកំពូលពោលខាងលើត្រូវបាន រៀបចំឡើងដោយឈេលើមូលដ្ឋាននៃការរីកចំរើនដែលទទួលបានក្នុងទំនាក់ទំ នងរវាងអាមេរិកនិងបណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកបន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានាធាបតីអាមេរិក លោក Obama នាខែ មិថុនា ឆ្នាំ ២០១៣៕
Related





