VOV WorldVOV World
សន្និសីទក្រៅផ្លូវការមេបញ្ជាការកំលាំងការពារជាតិនៃបណ្ដាប្រទេសជាសមាជិកអាស៊ានលើកទី ១០ (ACDFIM-10)
18/03/2013 12:07
(VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទយោធា-ការពារជាតិ បណ្ដាប្រទេសជា សមាជិកអាស៊ាន ឆ្នាំ ២០១៣ នាថ្ងៃទី​ ១៨ មិនា អនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេសវៀតណាម ឧត្តមសេនី យ៍ ឯកDo Ba Ty ដឹកនាំគណៈប្រតិភូវៀតណាមបាន ទៅចូលរួមសន្និសីទក្រៅផ្លូវការមេបញ្ជាការកំលាំងការពារជាតិ នៃបណ្ដាប្រទេសជាសមាជិកអាស៊ានលើកទី ១០ (ACDFIM-10) ដែលបាន រៀបចំឡើង ចាប់ពីថ្ងៃទី ១៩ ដល់ ២១ មិនា នៅប្រ៊ុយនេ។
សន្និសីទក្រៅផ្លូវការមេបញ្ជាការកំលាំងការពារជាតិនៃបណ្ដាប្រទេសជាសមាជិកអាស៊ានលើកទី ១០ (ACDFIM-10)
(VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទយោធា-ការពារជាតិបណ្ដាប្រទេសជាសមាជិក អាស៊ាន ឆ្នាំ ២០១៣ នាថ្ងៃទី​ ១៨ មិនា អនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេសវៀតណាម ឧត្តមសេនីយ៍ ឯកDo Ba Ty ដឹកនាំគណៈប្រតិភូវៀតណាមបានទៅចូលរួមសន្និសីទ ក្រៅផ្លូវការមេបញ្ជាការកំលាំងការពារជាតិនៃបណ្ដាប្រទេសជាសមាជិកអាស៊ានលើកទី ១០ (ACDFIM-10) ដែល រៀបចំឡើង ចាប់ពីថ្ងៃទី ១៩ ដល់ ២១ មិនា នៅ ប្រ៊ុយនេ។ តាមរយៈសន្និសីទ លើកនេះ គណៈប្រតិភូវៀតណាមបានអះអាងនូវគោលនយោបាយ កិច្ចការ បរទេសពហុភាគី ពហុបែបនិងគោលជំហរសកម្ម ម្ចាស់ការ មានការទទួលខុស ត្រូវ ចំពោះបញ្ហាអន្តរជាតិនិងក្នុងតំបន់របស់វៀតណាម។ ទន្ទឹមនឹងនោះ វៀតណាម សម្តែងនូវសុឆ័ន្ធៈជំរុញទំនាក់ទំនងមិត្តភាពរវាងកងទ័ពវៀតណាមជាមួយកងទ័ពនៃ បណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីគោលដៅសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍន៍ ក្នុងតំបន់និងអន្តរជាតិ៕