VOV WorldVOV World
សន្និសីទលើកទី ៤ នៃក្រុមជាន់ខ្ពស់របស់ អ.ស.ប. ទទួលបន្ទុកកម្មវិធីអភិវឌ្ឍន៍បណ្ដាគោលដៅសហស្សវត្តក្រោយឆ្នាំ ២០១៥
26/03/2013 08:29
(VOVworld) – ចាប់ពីថ្ងៃទី ២៤ ដល់ទី ២៧ មិនា សន្និសីទ លើកទី ៤ នៃក្រុមជាន់ខ្ពស់របស់ អ.ស.ប. ទទួលបន្ទុកកម្មវិធី អភិវឌ្ឍន៍បណ្ដាគោលដៅ សហស្សវត្ត (MDG) ក្រោយឆ្នាំ ២០១៥ បានប្រព្រឹត្តទៅ នៅកោះ Bali ឥណ្ឌូណេស៊ី ដោយ ប្រធានបទ “ទំនាក់ទំនងដៃគូរលើសកលលោកគឺជាមធ្យោ បាយអនុវត្ត”។
សន្និសីទលើកទី ៤ នៃក្រុមជាន់ខ្ពស់របស់ អ.ស.ប. ទទួលបន្ទុកកម្មវិធីអភិវឌ្ឍន៍បណ្ដាគោលដៅសហស្សវត្តក្រោយឆ្នាំ ២០១៥
(VOVworld) – ចាប់ពីថ្ងៃទី ២៤ ដល់ទី ២៧ មិនា សន្និសីទលើកទី ៤ នៃក្រុមជាន់ខ្ពស់ របស់ អ.ស.ប. ទទួលបន្ទុកកម្មវិធីអភិវឌ្ឍន៍បណ្ដាគោលដៅ សហស្សវត្ត (MDG) ក្រោយ ឆ្នាំ ២០១៥ បានប្រព្រឹត្តទៅ នៅកោះ Bali ឥណ្ឌូណេស៊ី ដោយប្រធានបទ “ទំនាក់ទំនង ដៃគូរលើសកលលោកគឺជាមធ្យោបាយអនុវត្ត”។ ក្នុងសន្និសីទលើកនេះ សមាជិករបស់ ក្រុមជាន់ខ្ពស់នៃ អ.ស.ប. ចំនួន ២៧ ប្រទេស បានពិភក្សាអំពីទស្សនៈវិស័យអភិវឌ្ឍន៍ ក្រោយឆ្នាំ ២០១៥។   ក្នុងនោះ អ.ស.ប. នឹងផ្តល់អាទិភាពឲ្យការកាត់បន្ថយភាពក្រីក្រ រក្សាភាពសម្បូរុងរឿងចីរភាពក្នុងអនាគត ការខំប្រឹងប្រែងទទួលាបនលទ្ធិផលក្នុង ទំនាក់ទំនងដៃគូលើសកលលោក។ បណ្ដាការពិគ្រោះយោបល់រវាងភាគីទាក់ ទិនានាក៏បានរៀបចំឡើងនៅខាងក្រៅសន្និសីទនេះ ផងដែរ។ លទ្ធិផលនៃសន្និសីទ ក្រុមជាន់ខ្ពស់នៃ អ​.ស.ប. លើកទី ៤ នឹងត្រូវបានដាក់ជូនឲ្យអគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon នាថ្ងៃទី ៣០ ឧសភា ខាងមុខ៕