សន្និសីទលើកទី១០នៃបណ្ដាថ្នាក់ដឹកនាំសាសនា EU
11/06/2014 11:44
(VOV)_ សន្និសីទលើកទី១០នៃបណ្ដាថ្នាក់ដឹកនាំសាសនា EU ដោយប្រធានបទ៖ អនាគតរបស់សហភាពអឺរ៉ុប (EU) ត្រូវបានប្រារព្វឡើងទៅនាថ្ងៃទី ១០ មិថុនា នៅទីក្រុង Brussels ( បែលហ្ស៊ីក) ។

សន្និសីទលើកទី១០នៃបណ្ដាថ្នាក់ដឹកនាំសាសនា EU(TTXVN) (VOV)_ សន្និសីទលើកទី១០នៃបណ្ដាថ្នាក់ដឹកនាំសាសនា EU ដោយប្រធាន បទ៖ អនាគតរបស់សហភាពអឺរ៉ុប (EU) ត្រូវបានប្រារព្វឡើងទៅនាថ្ងៃទី ១០ មិថុនា នៅទីក្រុង Brussels ( បែលហ្ស៊ីក) ។ សន្និសីទលើកនេះមានការចូលរួមរបស់ ថ្នាក់ដឹកនាំ EU ជួរមុខចំនួន៣រូបគឺប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jose Manuel Baroso ប្រធានក្រុមប្រឹក្សារអឺរ៉ុប លោក Herman Van Rompuy អនុប្រធានសភា ទ្វីបអឺរ៉ុប (EP) លោក Laszlo Sirjan និងដំណាងចំនួន១៩រូបទៀតរបស់សាសនាឥស្លាម ឥណ្ដាសាសនា …លៗ។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Barroso បានអះអាងថា៖សាសនា និងជំនឿជាសិទ្ធិរបស់មនុស្ស ដូច្នេះត្រូវការពារនៅ គ្រប់ទិសទី និងចំពោះមនុស្សគ្រប់រូប។ លោក Barroso បានសង្កត់ធ្ងន់ថា៖ បណ្ដា សហគមន៍ សាសនាត្រូវមានការរួមវិភាគទានសំខាន់ ដើម្បីធានាចរិយាសម្បត្តិរបស់មនុស្សត្រូវបានគោរព ក៏ដូចជាជួយឧបត្ថម្ភគ្នាទៅវិញទៅមក ពង្រីកចំណង សាមគ្គីភាព …លៗ និងអំពាវនាវអោយបណ្ដាសហគមន៍សាសនារួម វិភាគទានដើម្បី អនាគតអភិវឌ្ឍន៍នៅទ្វីបអឺរ៉ុប៕
Related






