VOV WorldVOV World
សន្និសីទលើកទី២អំពីការឧបត្ថម្ភមនុស្សធម៏នឹង ជួយសង្គ្រោះគ្រោះមហន្តរាយ ធម្មជាតិ
08/08/2012 09:46
Vov-​ព្រឹកថ្ងៃទី​៨​សីហា សន្និសីទលើកទី២​ក្រុមអ្នកជំនាញ ការណ៏ADMM+(សន្និសីទ រដ្ឋមន្រ្តីការពារជាតិបណ្តាប្រទេស អាស៊ានបើកទូលាយ)អំពីការឧបត្ថម្ភមនុស្សធម៏នឹងជួយ សង្គ្រោះគ្រោះមហន្តរាយ ធម្មជាតិ (EWG-HADR)បានប្រព្រិត្ត ទៅនៅ
សន្និសីទលើកទី២អំពីការឧបត្ថម្ភមនុស្សធម៏នឹង ជួយសង្គ្រោះគ្រោះមហន្តរាយ ធម្មជាតិ
​ឧត្តមសេនីយ៏ឯកNguyen Chi Vinh​បើកសន្និសីទ ( Image:Internet) Vov-​ព្រឹកថ្ងៃទី​៨​សីហា សន្និសីទលើកទី២​ក្រុមអ្នកជំនាញការណ៏ADMM+ (សន្និសីទ រដ្ឋមន្រ្តីការពារជាតិបណ្តាប្រទេសអាស៊ានបើកទូលាយ)អំពីការឧបត្ថម្ភ មនុស្សធម៏នឹងជួយ សង្គ្រោះគ្រោះមហន្តរាយ ធម្មជាតិ (EWG-HADR)បានប្រព្រិត្ត ទៅនៅទីក្រុងហាណូយ (វៀតណាម)ក្រោមអធិបតីភាពរបស់វៀតណាមនឹងចិន។គោលដៅនៃសន្និសីទលើកនេះគឺជំរុញការចែករំលែក ជំនាញនឹងកិច្ចសហប្រតិបត្តិ ការលើវិស័យEWG-HADR​ រវាងបណ្តា ប្រទេសជាសមាជិក ADMM+។​ ថ្លែងមតិនៅ សន្និសីទ​ ឧត្តមសេនីយ៏ឯក  Nguyen Chi Vinh-អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម សង្កត់ធ្ងន់ថា៖សន្និសីទ​លើកនេះមិនគ្រាន់តែជា កិច្ចប្រជុំអំពីការឧបត្ថម្ភមនុស្សធម៏ នឹងជួយសង្គ្រោះគ្រោះមហន្តរាយ ធម្មជាតិ ប៉ុណ្ណោះទេ ថែមទាំងសម្តែងនូវបំណង​ឆន្ទះក្នុងកិច្ចសហប្រតិបត្តិការ​កសាងសន្តិភាព​ អភិវឌ្ឌ្យន៏នឹង ស្ថិរភាពរបស់ប្រទេស ទាំងឡាយ​​ព្រមទាំងបង្ហាញឲ្យឃើញថា៖រចនាសម្ព័ន្ធADMM+ក្នុង កិច្ចសហប្រតិបត្តិ ការការពារជាតិរបស់ប្រទេសទាំង​១៨​កាន់តែសំខាន់។ សន្និសីទលើកនេះប្រមូលផ្តុំពិភាគ្សាអំពីខ្លឹមសារសំខាន់ចំនួន៣​រួមមាន៖ជ្រុង គតិយុត្តនៃការប្រើប្រាស់ប្រភពកំលាំងយោធាក្នុងការឧបត្ថម្ភមនុស្សធម៏នឹងជួយ សង្គ្រោះគ្រោះមហន្តរាយធម្មជាតិ ក្នុងតំបន់នឹងលើសកលលោក  ការចែករំលែកបទ ពិសោធន៏ ក្នុងការហ្វឹកហាត់​​ ការបណ្តុះបណ្តាលកំលាំងចូលរួម HADR​ និងលើកឡើង ការផ្តួចផ្តើម គំនិតសហប្រតិបត្តិការក្នុងADMM+​នឹងការចែករំលែកបទពិសោធន៏ ទប់ទល់របស់កងទ័ព ចំពោះករណីមហន្តរាយជាក់ស្តែង១៕

More