VOV WorldVOV World
សន្និសីទលើកសរសើរបណ្ដាមនុស្សមានគុណូបការះឆ្នើមចំពោះបដិវត្តន៍ក្នុងកងកម្លាំងនគរបាលប្រជាជនវៀតណាម
21/07/2012 08:42
ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៥ ទិវា យុទ្ធជនពិការ យុទ្ធជនពលី នាព្រឹក ថ្ងៃទី ២១ កក្កដា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាម បានរៀបចំសន្និសីទ លើកសរសើរ បណ្ដាមនុស្សមានគុណូបការះឆ្នើមចំពោះបដិវត្តន៍ ក្នុងកងកម្លាំង នគរបាល ប្រជាជនវៀតណាម។
សន្និសីទលើកសរសើរបណ្ដាមនុស្សមានគុណូបការះឆ្នើមចំពោះបដិវត្តន៍ក្នុងកងកម្លាំងនគរបាលប្រជាជនវៀតណាម
ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៥ ទិវា យុទ្ធជនពិការ យុទ្ធជនពលី នាព្រឹក ថ្ងៃទី ២១ កក្កដា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាម បានរៀបចំសន្និសីទ  លើកសរសើរ បណ្ដាមនុស្សមានគុណូបការះ ​ឆ្នើម ចំពោះបដិវត្តន៍ ក្នុងកងកម្លាំង នគរបាល  ប្រជាជនវៀតណាម។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានស្ងើចសរសើរ ​បណ្ដា​ការខំប្រឹងប្រែង ឆ្លងកាត់ការលំបាក  បណ្ដាការរួមវិភាគ ទាន មានអត្ថន័យ​ជាច្រើន របស់បណ្ដាយុទ្ធជនពិការ សមាជិកគ្រួសារយុទ្ធជនពលី ឆ្នើម របស់កងកម្លាំងនគរបាលប្រជាជនវៀតណាម ក្នុងរយះពេលកន្លងទៅ។ ឧបនាយក​រដ្ឋមន្ត្រីក៏បានស្នើថា៖ ក្រសួងនគរបាល ជានិច្ចកាល ថែទាំ យកចិត្តទុកដាក់ ដល់បណ្ដា គ្រួសារគោលនយោបាយ អ្នកមានគុណូបការះ ក្នុងកងកម្លាំង​នគរបាលប្រជាជន៖​           “ក្នុងរយះពេលខាងមុខនេះ ខ្ញុំស្នើ កងកម្លាំងនគរបាលប្រជាជន បន្ត​ចាត់ទុកការងារ  ថែទាំយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី អ្នកមានគុណូបការះ ជាភារកិច្ចប្រចាំ របស់ បក្សភាគ ប្រធានអង្គភាព របស់កម្មាភិបាល យុទ្ធជន​នគរបាលម្នាក់ៗ  បង្កើនការផ្សព្វផ្សាយ  ឃោសនា អប់រំ អំពីគោលជំហរ ​គោលនយោបាយ អប់រំប្រពៃណីផឹកទឹកនឹកប្រភពដើម  ទៀតផង៕  ”  បណ្ដាសកម្មភាពតបស្នងសង់គុណចំពោះបណ្ដាមនុស្សមានគុណូបការះឆ្នើមចំពោះបដិវត្តន៍ក្នុង កងកម្លាំងនគរបាលប្រជាជនវៀតណាម(internet)