សន្និសីទមន្ត្រីការពារប្រទេសជាន់ខ្ពស់អាស៊ានបានបើកនៅកម្ពុជា
24/04/2012 11:04
សន្និសីទមន្ត្រីការពារប្រទេសជាន់ខ្ពស់អាស៊ានបាន បើកនាព្រឹកថ្ងៃទី ២៤ មេសា នៅទីក្រុង សៀមរាប ព្រះរាជាណាចក្រកម្ពុជា។

សន្និសីទមន្ត្រីការពារប្រទេសជាន់ខ្ពស់អាស៊ាន បានបើកនាព្រឹកថ្ងៃទី ២៤ មេសា នៅទីក្រុង សៀមរាប ព្រះរាជាណាចក្រកម្ពុជា។ នៅសន្និសីទបណ្ដាមន្ត្រីការពារ ប្រទេសជាន់ខ្ពស់ អាស៊ាន បន្តពិនិត្សមើលនិងពិភាក្សារអំពីឯកសារសំខាន់ចំនួន ២ តៀមរៀបចំឲ្យសន្និសីទ រដ្ឋមន្ត្រីការពារប្រទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅ នាខែឧសភាខាងមុខ។ ឯកសារទី ១ គឺ សេចក្តីព្រាង “សេចក្តីថ្លែងកាណ៏រួមរបស់ បណ្ដារដ្ឋមន្ត្រីការពារប្រទេសអាស៊ាន (ADMM) ស្តីពីការបង្កើនសាមគ្គីភាពអាស៊ាន ដើម្បីសហគមន៍បង្រួបបង្រួមនិងរឹងមាំមួយ”។ សេចក្តីថ្លែងការណ៏ នេះ គឺជាកិច្ចសន្យា យ៉ាងខ្លាំងរបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន សំដៅឆ្ពោះទៅ គោលដៅធ្វើជាក់ ស្តែងបនីយកម្ម សហគមន៍សន្តិសុខនយោបាយអាស៊ានដល់ឆ្នាំ ២០១៥។ ឯកសារ ទី ២ គឺសេចក្តីព្រាង “ឯកសារទស្សនាទានវាយតំលៃកំរិតជាប្រចាំរបស់ សន្និសីទ រដ្ឋមន្ត្រី ការពារប្រទេសអាស៊ាន និងរដ្ឋមន្ត្រីការពារប្រទេសអាស៊ានបើកទូលាយ (ADMM+)។ក្នុងរយៈពេល ៣ថ្ងៃ ប្រព្រឹត្តទៅសន្និសីទនេះបណ្ដាមន្ត្រីការពារប្រទេស ជាន់ខ្ពស់អាស៊ាន ពិភាគ្សាអំពីបញ្ហាជាច្រើនផ្សេងទៀត ដូចជា៖ របៀបវារៈរបស់សន្និសីទ ADMM ខាងមុខ ការតៀមរៀបចំឲ្យ សន្និសីទបណ្តាញមជ្ឃមណ្ឌលថែរក្សារសន្តិភាព អាស៊ានលើកទី ១ ។ល។៕ Image: Internet
Related





