VOV WorldVOV World
សន្និសីទប្រកាសលទ្ធផលពិនិត្យរបស់ការិយាល័យនយោបាយគណៈលេខា។
09/11/2012 10:11
VOV-នាថ្ងៃទី៩វិច្ឆិកានៅទីក្រុងហូជីមិញការិយាល័យ នយោបាយវៀតណាម​បាន​រៀបចំសន្និសីទប្រកាស លទ្ធផលនៃការទិតៀននិងស្វ័យទិតៀនរបស់ ​ការិយាល័យ​នយោបាយគណៈលេខាតាមសេចក្តី សំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៤បក្សកុម្មុយនីស្ដវៀតណាម (នីតិកាលទី១១) “បញ្ហាបន្ទាន់មួយចំនួនអំពីការ​កសាងបក្សនាបច្ចុប្បន្ន” ជា​មួយ​បណ្ដាអតីតមន្ត្រីជាន់ខ្ពស់របស់បក្សនិងរដ្ឋ។
សន្និសីទប្រកាសលទ្ធផលពិនិត្យរបស់ការិយាល័យនយោបាយគណៈលេខា។
លោក Le Hong Anh សមាជិកការិយាល័យនយោបាយអចិន្ត្រៃយ៍គណៈលេខា        VOV-នាថ្ងៃទី៩វិច្ឆិកានៅទីក្រុងហូជីមិញការិយាល័យនយោបាយវៀតណាម​ បាន​រៀបចំសន្និសីទប្រកាសលទ្ធផលនៃការទិតៀននិងស្វ័យទិតៀនរបស់​ ការិយាល័យ​នយោបាយគណៈលេខាតាមសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើក ទី៤បក្សកុម្មុយនីស្ដវៀតណាម (នីតិកាលទី១១) “បញ្ហាបន្ទាន់មួយចំនួនអំពីការ​ កសាងបក្សនាបច្ចុប្បន្ន” ជា​មួយ​បណ្ដាអតីតមន្ត្រីជាន់ខ្ពស់របស់បក្សនិងរដ្ឋ។ នៅទីនេះ លោក Le Hong Anh សមាជិកការិយាល័យនយោបាយអចិន្ត្រៃយ៍​គណៈ ​លេខាបានអះអាងថា៖ សេចក្តី​សំរេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១អំពី​ការ​ កសាងបក្សមានអត្ថន័យដ៏​សែនសំខាន់​ត្រូវបានបក្សទាំងមូលប្រជាជនទាំងមូល​យកចិត្តទុកដាក់ជាពិសេសស្រុះចិត្តគំនិតគាំទ្រ។ ជាមួយមនោសញ្ជេតនានិង​ស្មារតី​ទទួលខុសត្រូវខ្ពស់ចំពោះបក្សនិងបុព្វហេតុ​បដិវត្ត​របស់បក្សនិងប្រជាជន​វៀតណាម បណ្ដាអតីតមន្ត្រីជាន់ខ្ពស់របស់បក្ស​រដ្ឋ​បាន​រួមចំណែកមតិស្មោះ​ត្រង់ជាច្រើនជាមួយ ការិយាល័យនយោបាយគណៈលេខាមុន​ពេល​ការិយាល័យ​នយោបាយពិនិត្យទៅ លើការទិតៀននិងស្វ័យទិតៀន។ ការិយាល័យនយោបាយ​គណៈ​លេខា​គោរពប្រមូលផ្ដុំ រាល់មតិរួមចំណែកនោះសំដៅពង្រីកគុណសម្បត្តិជំនះពុះពារលើកង្វះខាតគុណវិបត្តិ ដើម្បីដឹកនាំបក្សទាំងមូលប្រជាជនទាំងមូលអនុវត្តភារកិច្ចកសាងនិងការពារមាតុ ប្រទេសវៀតណាមសង្គមនិយម៕