VOV WorldVOV World
សន្និសីទអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនបណ្ដាខេត្ត ទីក្រុង Nam Bo ខាងកើត។
09/05/2012 10:40
VOV-នាព្រឹកថ្ងៃទី៩ឧសភានៅទីក្រុងហូជីមិញបាន ប្រព្រឹត្តទៅសន្និសីទអចិន្ត្រៃយ៍​ក្រុមប្រឹក្សាប្រជាជន បណ្ដាខេត្ត ទីក្រុង Nam Bo ខាងកើតលើកទី១ អាណាត្តិ​២០១១​-២០១៦ ជាមួយការចូលរួមរបស់ ដំណាងថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជន​ខេត្ត​​ទីក្រុង ចំនួន៩ក្នុងដំបន់។
សន្និសីទអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនបណ្ដាខេត្ត ទីក្រុង Nam Bo ខាងកើត។
បណ្ដាខេត្ត ទីក្រុង Nam Bo ខាងកើត។ VOV-នាព្រឹកថ្ងៃទី៩ឧសភានៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅសន្និសីទ អចិន្ត្រៃយ៍​ក្រុមប្រឹក្សាប្រជាជនបណ្ដាខេត្ត ទីក្រុង Nam Bo ខាងកើតលើក ទី១ អាណាត្តិ​២០១១​-២០១៦ ជាមួយការចូលរួមរបស់ដំណាងថ្នាក់ដឹកនាំ ក្រុមប្រឹក្សាប្រជាជន​ខេត្ត​​ទីក្រុង ចំនួន៩ក្នុងដំបន់។ នៅសន្និសីទ បណ្ដា ដំណាងបានប្រមូលផ្តុំពិភាគ្សា​ជំវិញបណ្ដាបញ្ហាអំពីការលើកកំពស់ សម័ត្ថភាពប្រសិទ្ធភាពសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជននិងតួនាទី របស់ក្រុមប្រឹក្សាប្រជាជនក្នុងការលើកកំពស់គុណភាពដោះ​ស្រាយ បណ្ដាសេចក្តីស្នើររបស់អ្នកបោះឆ្នោត ស័ក្កិសមជាស្ថាប័នអំណាច​ របស់រដ្ឋ​នៅដំបន់ ដំណាងឲ្យឆន្ទះនិងបំណងប្រាថ្នារបស់ប្រជាជន។ លោក Tran Dinh Khoa សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត Ba Ria-Vung Tauបានឲ្យដឹង​ថា៖ “ដំណាងត្រូវទាក់ទងជិតស្និទ្ធជាមួយដំបន់ដែលខ្លួនឈឈ្មោះជាបេក្ខជន ដើម្បី​អនុវត្តសិទ្ធិដំណាងរបស់ប្រជាជន។​ ក្រៅពីការជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោត​ជាប្រចាំនោះ ត្រូវរៀបចំវគ្គជួបប្រាស្រ័យជាច្រើនទៀតដើម្បី ស្ដាប់ដ៏គ្រប់គ្រាន់បណ្ដា​វណ្ណសង្គម។ ពីនោះ ក្រុមប្រឹក្សាប្រជាជនខេត្តនឹង ពិនិត្យមើល ពិភាគ្សាដើម្បីដាក់​ចេញគោលការណ៍គោលនយោបាយ ទឹស ដៅផ្សព្វផ្សាយសេចក្តីសំរេចចិត្ត​សម​ស្រប៕”

More