សន្និសីទអន្តរជាតិ NGO 3 បានបញ្ចប់។
29/11/2013 11:46
Vovworld-ក្រោយរយៈពេល២ថ្ងៃធ្វើការ នាព្រឹកថ្ងៃទី២៩វិច្ឆិកា សន្និសីទអន្តរជាតិលើកទី៣អំពីទំនាក់ទំនងដៃគូររវាងវៀតណាមនិងអង្គការក្រៅរដ្ឋាភិបាលបរទេសបានបញ្ចប់

សន្និសីទអន្តរជាតិ NGO 3 បានបញ្ចប់។ (hanoitv.vn) Vovworld-ក្រោយរយៈពេល២ថ្ងៃធ្វើការ នាព្រឹកថ្ងៃទី២៩វិច្ឆិកា សន្និសីទ អន្តរជាតិលើកទី៣អំពីទំនាក់ទំនងដៃគូររវាងវៀតណាមនិងអង្គការក្រៅរដ្ឋាភិបាលបរទេសបានបញ្ចប់ជាមួយសំណើរមានតំលៃជាច្រើនរួមចំណែកទៅក្នុងការបង្កើន កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការក្រៅរដ្ឋាភិបាលបរទេសក្នុងរយៈ ពេលខាងមុខ។ តាមរយៈបណ្ដាសកម្មភាពមនុស្សធម៍និងអភិវឌ្ឍន៍ បណ្ដាអង្គការ ក្រៅរដ្ឋាភិបាលបរទេសនិងដៃគូវៀតណាមបានរួមចំណែកទៅក្នុងកិច្ចការកាត់ បន្ថយភាពក្រីក្រនៅវៀតណាម។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc បានអះអាងថា៖ “យើងខ្ញុំជឿជាក់ថា លើមូលដ្ឋានទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងទំនុកទុកចិត្តគ្នាទៅវិញទៅមក និងរួមជាមួយលទ្ធផលដ៏ល្អប្រសើររបស់សន្និសីទលើកនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការ ក្រៅរដ្ឋាភិបាលបរទេសនឹងបន្តអភិវឌ្ឍន៍ស៊ីជម្រៅ រួមចំណែកសកម្មថែមទៀតទៅ ក្នុងបុព្វហេតុកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ចីរភាព៕”
Related






