សន្និសីទអនុវត្តការងារបង្កាប្រឆាំងអាសន្នរោគផ្ដាសាយបក្សី A H7N9។
13/04/2013 08:20
VOV-នាព្រឹកថ្ងៃទី១៣មេសាក្រសួងសុខាភិបាល ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបាន សហការរៀបចំសន្និសីទអនុវត្តការងារបង្កាប្រឆាំង អាសន្នរោគផ្ដាសាយបក្សី A H7N9។

សន្និសីទអនុវត្តការងារបង្កាប្រឆាំងអាសន្នរោគផ្ដាសាយបក្សី A H7N9។ VOV-នាព្រឹកថ្ងៃទី១៣មេសាក្រសួងសុខាភិបាល ក្រសួងកសិកម្មនិង អភិវឌ្ឍន៍ជនបទវៀតណាមបានសហការរៀបចំសន្និសីទអនុវត្តការងារបង្កា ប្រឆាំងអាសន្នរោគផ្ដាសាយបក្សី A H7N9។ ក្រោយពេលមានព័ត៌មានអំពី អាសន្នរោគផ្ដាសាយបក្សី A H7N9 នៅប្រទេសចិន ក្រសួងសុខាភិបាលវៀត ណាមបានទាក់ទងជាមួយអង្គការសុខាភិបាលពិភពលោកនិងបណ្ដាប្រទេស ក្នុងដំបន់ដើម្បីក្ដាប់ជាប់ស្ថានភាព។ថ្លែងមតិនៅសន្និសីទ រដ្ឋមន្ត្រីក្រសួង សុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien បានឲ្យដឹងថា៖ “ទោះបីជាអាសន្នរោគផ្ដាសាយបក្សី A H7N9មិនទាន់កើតមានឡើងនៅវៀត ណាមក្តី ប៉ុន្តែគ្រោះអាសន្នឆ្លងចូលនិងរីករាលដាលគឺធំធេងណាស់ ពីព្រោះវៀតណាមមានខ្សែព្រំដែនផ្លូវគោកជាង១៣៥០គីឡូម៉ែត្រជាមួយចិន។ ភារកិច្ចបង្កា ប្រឆាំងមិនត្រឹមតែជាភារកិច្ចរបស់ផ្នែកសុខាភិបាលប៉ុណ្ណោះទេថែមទាំងរបស់ ក្រសួងផ្នែកជាច្រើនទៀតផងនិងជាពិសេសគឺជាការបញ្ជាណែនាំយ៉ាងដាច់ខាត របស់រដ្ឋអំណាចដំបន់គ្រប់ជាន់ថ្នាក់ទៀតផង៕”
Related






