សន្និសីទរដ្ឋមន្ត្រី ASEM អំពីពលកម្មនិងការងារធ្វើលើកទី ៤ បញ្ចប់ប្រកបដោយជោគជ័យ
26/10/2012 06:53
(VOVworld) – នារសៀលថ្ងៃទី ២៥ តុលា នៅទីក្រុង ហាណូយ សន្និសីទរដ្ឋមន្ត្រី ASEM អំពីពលកម្មនិង ការងារធ្វើលើកទី ៤ បានបញ្ចប់ប្រកបដោយជោគ ជ័យដោយការនាំចេញសេចក្តីថ្លែងការក្រុងហាណូយ។

(VOVworld) – នារសៀលថ្ងៃទី ២៥ តុលា នៅទីក្រុងហាណូយ សន្និសីទរដ្ឋមន្ត្រី ASEM អំពីពលកម្មនិងការងារធ្វើលើកទី ៤ បានបញ្ចប់ប្រកបដោយជោគជ័យ ដោយការនាំចេញសេចក្តីថ្លែងការក្រុងហាណូយ។ សេចក្តីថ្លែងការក្រុងហាណូយ សង្កត់ធ្ងន់ម្តងទៀតទៅលើរាល់កិច្ចសន្យានយោបាយរបស់បណ្ដារដ្ឋមន្ត្រីអំពី ការចាំបាច់ត្រូវអនុម័ត្តអនុវត្តគោលនយោបាយជំរុញនិងបង្កើតការងារធ្វើចីរភាព សំរាប់យុវជននិងបណ្ដាក្រុមភាគតិចផ្សេងៗ ក្នុងដំណើរការស្តាខឿនសេដ្ឋកិច្ច ឡើងវិញ។ ទន្ទឹមនឹងនោះ បណ្ដាប្រទេសជាសមាជិក ASEM ត្រូវអនុវត្តគោល នយោបាយធានាសុខុមាលភាពសង្គមឲ្យសមស្របនឹងចរិកសក្ខណៈរបស់ប្រទេស និមួយៗនិងលើកកំពស់តួនាទីការទទួលខុសត្រូវសង្គមរបស់ បណ្ដាអង្គភាព អាជីវកម្ម។ សន្និសីទបានឯកភាពថា៖ ASEM មានសក្តានុភាពសហប្រតិបត្តិការ ជាច្រើន ដែលត្រូវធ្វើអាជីវកម្ម ព្រមទាំងបង្កើនការសន្ទនាលើគ្រប់វិស័យរវាង បណ្ដាស្ថាប័នទាក់ទិនជាមួយដៃគូរសង្គមនានា ក្នុងការកសាង ការអនុវត្ត គោលនយោបាយពោលខាងលើ ដើម្បីគោលដៅធានាការអភិវឌ្ឍន៍ចីរភាព និងលើ គ្រប់វិស័យ៕ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung ថ្លែងមតិក្នុងសន្និសីទ ASEM លើកទី ៤។ (Image: Internet)
Related






