VOV WorldVOV World
សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ Eurozone
13/04/2013 08:22
VOV-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១២និង១៣មេសា​នៅ រដ្ឋធានី Dublin របស់​អៀកឡង់​បានប្រព្រឹត្តទៅសន្និសីទ រដ្ឋមន្ត្រីហិរញ្ញវត្ថុដំបន់ចាយប្រាក់​ Euro (Eurozone)។
សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ Eurozone
សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ Eurozone         VOV-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១២និង១៣មេសា​នៅរដ្ឋធានី Dublin របស់​ អៀកឡង់​បានប្រព្រឹត្តទៅសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុដំបន់ចាយប្រាក់​ Euro (Eurozone)។​ បញ្ចប់ថ្ងៃប្រជុំដំបូង សន្និសីទបានអនុម័តជាលើកចុងក្រោយលើ​ កញ្ចប់​ជួយ​ឧបត្ថម្ភសំរាប់សាធារណៈរដ្ឋ​សាយប្រើស។ បណ្ដារដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ​ក៏​សម្ដែងការពេញចិត្តអំពីរាល់ការខំប្រឹងប្រែងដែលរដ្ឋាភិបាលសាយប្រើស បាន​អនុវត្តសំដៅជួយសង្គ្រោះមណ្ឌលហិរញ្ញវត្ថុនៃប្រទេសនេះ​ទន្ទឹមនឹងនោះ ជឿជាក់​ទៅលើកិច្ច​ព្រមព្រៀងជួយឧបត្ថម្ភរបស់អន្តរជាតិនឹងជួយឲ្យសាយប្រើស ​ត្រឡប់​មកវិញដំណើរការកំណើនសេដ្ឋកិច្ចចីរភាព។ ទាក់ទិនដល់កញ្ចប់ជួយ ឧបត្ថម្ភ​សំរាប់​ព័រទុយហ្គាល់និងអៀកឡង់​បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុបានឯកភាព បន្យាពេល​បន្ថែម៧ឆ្នាំដើម្បីសង់បណ្ដាខ្ទង់កម្ចីជួយឧបត្ថម្ភហិរញ្ញវត្ថុ៕