VOV WorldVOV World
សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្ដាប្រទេសជាសមាជិកតំបន់ចាយប្រាក់អឺរ៉ូ (Eurozone)
05/03/2013 08:27
(VOVworld) – នាថ្ងៃទី ៤ មិនា សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃបណ្ដាប្រទេសជា សមាជិកតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) បានប្រព្រឹត្តទៅ នៅទីក្រុង Brussels បែលហ្ស៊ីក។
សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្ដាប្រទេសជាសមាជិកតំបន់ចាយប្រាក់អឺរ៉ូ (Eurozone)
(VOVworld) – នាថ្ងៃទី ៤ មិនា សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្ដាប្រទេសជាសមាជិក តំបន់ចាយប្រាក់អឺរ៉ូ (Eurozone) បានប្រព្រឹត្តទៅ នៅទីក្រុង Brussels បែលហ្ស៊ីក។ ក្នុង សន្និសីទលើកនេះ បណ្ដារដ្ឋមន្ត្រីបានពិភាក្សាអំពីរាល់វិធានការទប់ទល់នឹងវិបត្តិប្រាក់ បំណុលសាធារណៈនិងស្ថានភាពអស្ថិរភាពនៅអ៊ីតាលី។ បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុ EU ក៏បានពិនិត្យមើល ការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធធនាគារបស់អេស្ប៉ាញឡើងវិញ។ ទន្ទឹមនឹងនោះ​គេបានពិភាក្សាអំពីស្តង់ដា ដែលអាចអនុវត្តចំពោះបណ្ដាប្រទេសជា សមាជិក EU នាឆ្នាំងខាមុខ រហូតដល់ពេលណា យន្តការស្ថិរភាពអឺរ៉ុបត្រូវបានអនុម័ត។ ក្នុងព្រឹត្តិការ ទាក់ទិនមួយទៀត នាថ្ងៃទី ៤ មិនា ឡាតវីបានដាក់ពាក្យសូមចូលរួម តំបន់ ចាយប្រាក់អឺរ៉ូ នាឆ្នាំ ២០១៤ ជាផ្លូវការ ដោយមិនអើពើដល់វិបត្តិប្រាក់ បំណុលសាធារណៈ ដែលកំពុងប្រព្រឹត្តទៅដ៏ធ្ងន់ធ្ងក្នុងតំបន់ Eurozone នាបច្ចុប្បន្ននេះ៕ វិបត្តិប្រាក់បំណុលសាធារណៈ (Image: Internet)