VOV WorldVOV World
សន្និសីទរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន លើកទី6បើកនៅភ្នំពេញ
29/05/2012 09:14
សន្និសីទ រដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន លើកទី 6 (ADMM 6 ) បាន​បើក នាព្រឹកថ្ងៃទី 29 ឧសភា នៅរាជធានីភ្នំពេញ កម្ពុជា ជាប្រទេសម្ចាស់ផ្ទះរបស់អាស៊ាន 2012។ ប្រធានបទរបស់ សន្និសីទលើកនេះគឺ ៖ “បង្កើនសាមគ្គីភាព អាស៊ាន ដើម្បី សហគមន៍​មួយ ដែលមានសុខដុមនីយកម្ម និងសន្តិសុខ”។ ​ឧត្តមសេនីយ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេស​ បានដឹកនាំ គណះប្រតិភូជាន់ខ្ពស់វៀត ណាម ​ចូលរួម​សន្និសីទ
សន្និសីទរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន លើកទី6បើកនៅភ្នំពេញ
គណះប្រតិភូជាន់ខ្ពស់វៀតណាម ចូលរួមសន្និសីទ(http://vov.vn)   សន្និសីទ រដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន លើកទី 6 (ADMM 6 ) បាន​បើក  នាព្រឹកថ្ងៃទី 29 ឧសភា នៅរាជធានីភ្នំពេញ កម្ពុជា ជាប្រទេសម្ចាស់ផ្ទះរបស់អាស៊ាន  2012។ ប្រធានបទរបស់ សន្និសីទលើកនេះគឺ ៖ “បង្កើនសាមគ្គីភាព អាស៊ាន ដើម្បី សហគមន៍​មួយ ដែលមានសុខដុមនីយកម្ម និងសន្តិសុខ”។ ​ឧត្តមសេនីយ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេស​ បានដឹកនាំ គណះប្រតិភូជាន់ខ្ពស់វៀត ណាម ​ចូលរួម​សន្និសីទ។ ថ្លែងមតិនៅសន្និសីទ ឧត្តមសេនីយ ទៀបាញ់ ឧបនាយក រដ្ឋមន្ត្រី  និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានសង្កត់ធ្ងន់ថា៖ ប្រធានបទ  “បង្កើនសាមគ្គីភាពអាស៊ាន ដើម្បីសហគមន៍មួយ ដែលមានសុខដុមនីយកម្ម និង សន្តិសុខ” ​បានឆ្លុះបញ្ជាំង​ទស្សនះរួម​ របស់សន្និសីទជាន់ខ្ពស់អាស៊ាន 2012  ជា មួយ ទិសស្លោក៖ ASEAN - សហគមន៍មួយ - វាសនាមួយ។           នៅសន្និសីទលើកនេះ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសជាសមាជិកអាស៊ាន​ចំនួន10 នឹងពិភាក្សា ​ខ្លឹមសារសំខាន់ចំនួន 3 អំពីកិច្ចសហប្រតិបត្តិការសន្តិសុខ  ក្នុងដំបន់អាស៊ាន គឺ សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ​៕ 

More