សន្និសីទរដ្ឋមន្ត្រីក្រសួងការពារប្រទេសររវាងអាស៊ាននិងជប៉ុនលើកទី ៤
14/03/2013 12:03
(VOVworld) – នាថ្ងៃទី ១៣ មិនា សន្និសីទរដ្ឋមន្ត្រីក្រសួង ការពារប្រទេសររវាង អាស៊ាននិងជប៉ុនលើកទី ៤ បាន ប្រព្រឹត្តទៅ នៅរដ្ឋធានី តូក្យូ ជប៉ុន។

(VOVworld) – នាថ្ងៃទី ១៣ មិនា សន្និសីទរដ្ឋមន្ត្រីក្រសួងការពារប្រទេសររវាងអាស៊ាន និងជប៉ុនលើកទី ៤ បានប្រព្រឹត្តទៅ នៅរដ្ឋធានី តូក្យូ ជប៉ុន។ គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Nguyen Chi Vinh បានចូលរួមសន្និសីទលើកនេះ។ ថ្លែងមតិ ក្នុងសន្និសីទ អនុរដ្ឋមន្ត្រី Nguyen Chi Vinh បានសង្កត់ធ្ងន់ទៅលើស្ថានភាព សន្តិសុខក្នុងតំបន់ ព្រមទាំង លើកឡើងទិសដៅ សហប្រតិបត្តិការនិងទប់ទល់នឹង រាល់ការសាកល្បងសន្តិសុខនាបច្ចុប្បន្ន រវាងអាស៊ាន និងជប៉ុន។ អនុរដ្ឋមន្ត្រី Nguyen Chi Vinh មានគោលបំណងថា៖ បណ្ដាប្រទេសជាសមា ជិកអាសាននិង ជប៉ុនបង្កើនការធានាសន្តិសុខនាវាចរណ៍និងគោរពច្បាប់អន្តរជាតិ ជាពិសេសគឺ ការអនុវត្តអនុសញ្ញានៃ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដើម្បី ធានាសន្តិសុខ សុវត្តភាពនាវាចរណ៍និងសន្តិភាពក្នុងតំបន់៕
Related






