VOV WorldVOV World
សន្និសីទថា្នក់រដ្ឋមន្ត្រីអាស៊ាន-ឥណ្ឌាស្តីពីថាមពលថ្មីនិងថាមពលកកើតឡើងវិញ
08/11/2012 08:10
(VOVworld) – នាថ្ងៃទី ៧ វិចិ្ឆកា សន្និសីទថា្នក់រដ្ឋមន្ត្រី អាស៊ាន-ឥណ្ឌាស្តីពីថាមពលថ្មីនិងថាមពលកកើត ឡើងវិញបានប្រព្រឹត្តទៅ នៅរដ្ឋធានី ណូដែល្លី របស់ ឥណ្ឌា។
សន្និសីទថា្នក់រដ្ឋមន្ត្រីអាស៊ាន-ឥណ្ឌាស្តីពីថាមពលថ្មីនិងថាមពលកកើតឡើងវិញ
(VOVworld) – នាថ្ងៃទី ៧ វិចិ្ឆកា សន្និសីទថា្នក់រដ្ឋមន្ត្រីអាស៊ាន-ឥណ្ឌាស្តីពីថាមពលថ្មី និងថាមពលកកើតឡើងវិញបានប្រព្រឹត្តទៅ នៅរដ្ឋធានី ណូដែល្លី របស់  ឥណ្ឌា។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួង ឧស្សាហពាណិជ្ជកម្ម វៀតណាម លោក Tran Quoc Khanh ចូលរួមសន្និសីទនេះ ។ ថ្លែងមតិក្នុងពិធីបើក សន្និសីទ រដ្ឋមន្ត្រីក្រសួងថាមពលថ្មីនិងថាមពលកកើត ឡើងវិញ ឥណ្ឌា លោក Farooq Abdullah បានសង្កត់ធ្ងន់ថា៖ ឥណ្ឌានិងបណ្ដាប្រទេសជាសមាជិកអាស៊ាន ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផលិតម្មថាមពលកកើតឡើងវិញសំដៅ កាត់បន្ថយការភាពចំណុះទៅលើប្រភពថាមពលចាស់។ បណ្ដាតំណាងចូលរួម សន្និសីទឯកភាពថា៖ នឹងបង្កើន ការសន្ទនា ការចែករំលែកបច្ចេកវិជ្ជារវាងបណ្ដា ស្ថាប័នក៏ដូចជារវាងអង្គការឧស្សាហកម្មនានានៃបណ្ដាប្រទេសអាស៊ានិងឥណ្ឌា ឲ្យខ្លាំងក្លាថែមទៀត៕ រដ្ឋមន្ត្រីក្រសួងថាមពលថ្មីនិងថាមពលកកើត ឡើងវិញ ឥណ្ឌា លោក Farooq Abdullah (Image: Internet)