សន្និសីទយុទ្ធិសាស្រ្តការពារជាតិវៀតណាម-រុស្ស៊ីលើកទី១
13/12/2013 07:44
(VOVworld)-ជំនួបសន្ទនាថ្នាក់អនុរដ្ឋមន្រ្តីការពារជាតិ លើកដំបូងរវាងវៀត ណាមនិងរុស្ស៊ីដែលប្រារព្វឡើង នាថ្ងៃទី១១ធ្នូនៅទីក្រុងម៉ីស្កូរបស់រុស្ស៊ី។

(VOVworld)-ជំនួបសន្ទនាថ្នាក់អនុរដ្ឋមន្រ្តីការពារជាតិលើកដំបូងរវាងវៀតណាម និងរុស្ស៊ីដែលប្រារព្វឡើងនាថ្ងៃទី១១ធ្នូនៅទីក្រុងម៉ីស្កូរបស់រុស្ស៊ី។ គណៈប្រតិភូ វៀតណាមដឹកនាំដោយឧត្តមសេនីយ៌ឯកលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តី ក្រសួងការពារប្រទេសនិងគណៈប្រតិភូរុស្ស៊ីដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការ ពារប្រទេស ក្រសួងការពារជាតិលោក Anatoly Antonov បានចូលរួមជំនួបសន្ទ នានេះ។ ភាគីទាំងពីរបាន ឯកភាពដំណើរការការសន្ទនាយុទ្ធសាស្រ្តការពារជាតិ លើកទី២នៅទីក្រុងហាណូយនាឆ្នាំ២០១៤ (រូបថតៈ vov.vn) ក្នុងក្របខ័ណ្ឌនៃជំនួបសន្ទនា ភាគីទាំងពីរបានវាយតម្លៃអំពីស្ថានភាព សន្តិសុខតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបណ្តាបញ្ហាទាក់ទិនដល់ផលប្រយោជន៌ និងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ អនុរដ្ឋមន្រ្តី វៀតណាមនិងរុស្ស៊ីទាំងពីររូបបានយល់ព្រម ជម្រុញកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ ក៏ដូចជាផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ ភាគីទាំងពីរក៏បាន ឯកភាពដំណើរការការសន្ទនាយុទ្ធសាស្រ្តការពារជាតិលើកទី២នៅទីក្រុងហា ណូយនាឆ្នាំ២០១៤ខាងមុខ៕
Related






