ដោយដកស្រង់ការខិតខំប្រឹងប្រែងដើម្បីសម្រេចបានជំហានលោតផ្លោះក្នុង ដំណើរការពិភាក្សា បណ្ដាអ្នកចរចាកាលពីថ្ងៃទី១៩ខែឧសភាបានឲ្យដឹងថា កិច្ចព្រម ព្រៀងមួយ “កំពុងត្រូវបានបង្កើតឲ្យចេញជារូបរាង” ដើម្បីនាំអាមេរិកវិលត្រឡប់មកកិច្ច ព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ដែលមានឈ្មោះថា ផែនការសកម្មភាពរួមគ្រប់ ជ្រុងជ្រោយ (JCPOA)។
លោក Enrique Mora។ (រូបថត៖ Xinhua/VNA) |
នាថ្ងៃដដែល បណ្ដាអ្នកការទូតជាន់ខ្ពស់របស់អង់គ្លេស បារាំង និងអាល្លឺម៉ង់បាន ឲ្យដឹងថា មានវឌ្ឍនភាពច្បាស់លាស់ក្នុងកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ក៏ប៉ុន្តែមិន ទាន់ធានាឲ្យកិច្ចចរចាសម្រេចជោគជ័យនៅឡើយ ពីព្រោះមានបញ្ហាជាច្រើនដែលមិន ត្រូវបានដោះស្រាយទាល់តែសោះ។
ក្នុងពេលជាមួយគ្នានោះ អ៊ីរ៉ង់ក៏បានប្រកាសថា ដំណើរការចរចាកំពុងប្រព្រឹត្តទៅ យ៉ាងត្រឹមត្រូវតាមការរំពឹងទុក។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ (IRNA) បាន ដកស្រង់ប្រសាសន៍របស់លោកប្រធានាធិបតី Rouhani ថា អ៊ីរ៉ង់ “សម្រេចបានវឌ្ឍន ភាពដ៏សំខាន់” ក្នុងដំណើរការចរចានៅពេលកន្លងមក៕





