សប្តាហ៌ធ្វើការទី៤កិច្ចប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣
11/11/2013 08:27
(VOVworld)-ក្នុងសប្តាហ៌ធ្វើការទី៤ នៃកិច្ចប្រជុំលើក ទី៤ រដ្ឋសភាវៀតណាម នីតិកាលទី១៣នេះ រដ្ឋសភា នឹងផ្តោតសំខាន់ទៅលើការងារកម្មាភិបាល។

កិច្ចប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣ (រូបថតៈ cpv.org.vn) (VOVworld)-ក្នុងសប្តាហ៌ធ្វើការទី៤ នៃកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាម នីតិ កាលទី១៣នេះ រដ្ឋសភានឹងផ្តោតសំខាន់ទៅលើការងារកម្មាភិបាល។ រដ្ឋសភាបាន ផ្ទៀងស្តាប់របាយការណ៌ទាក់ទិនដល់ការលើកលែងដំណែង និងការតែងតាំងចូល កាន់ដំណែងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីនិងជាប្រធាន ខុទ្ទការល័យរដ្ឋាភិបាល និងបំពេញបន្ថែមដំណែងមួយចំនួនទៀត។ រដ្ឋសភា ក៏បានពិនិត្យ និងផ្តល់មតិអំពី បណ្តាពង្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញ បន្ថែមមាត្រាលើពង្រាងច្បាប់មួយ ចំនួន និងបោះឆ្នោតអនុម័តលើច្បាប់ការងារធ្វើជាដើម។ នាព្រឹកថ្ងៃទី១១វិច្ឆិកា រដ្ឋសភាបានពិនិត្យនិងអនុម័តសេចក្តីសម្រេចចិត្តស្តីអំ ពីផែនការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមឆ្នាំ២០១៤។ រតាមពង្រាងសេចក្តីសម្រេចចិត្តនេះ GDP ឆ្នាំ២០១៤ គ្រោងនឹងកើន៥,៨%៕
Related






