VOV WorldVOV World
សប្តាហ៍វប្បធម៏វៀតណាមនៅប្រទេសកម្ពុជា
21/09/2012 10:28
សកម្មភាពពិសេសជាច្រើន ក្នុងក្របខ័ណ្ឋ សប្តាហ៍ វ​ប្បធម៏វៀតណាម នឹងបានរៀបចំឡើងចាប់ពីថ្ងៃទី២៤ ទៅទី៣០កញ្ញា នៅប្រទេសកម្ពុជា។
VOV-សកម្មភាពពិសេសជាច្រើន ក្នុងក្របខ័ណ្ឋ សប្តាហ៍វ​ប្បធម៏វៀតណាម នឹងបានរៀបចំឡើងចាប់ពីថ្ងៃទី២៤ទៅទី៣០កញ្ញា នៅប្រទេសកម្ពុជា។ព្រឹត្តិការណ៍នេះជាសកម្មភាព១ក្នុងចំណោម ព្រឹត្តិការណ៍ដែលធ្វើឡើងក្នុង ឱកាសខួបអនុស្សាវរីយ៏លើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម កម្ពុជានិងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា២០១២។ ក្នុងពិធីបើកសប្តាហ៍វ​ប្បធម៏នេះកម្មវិធីសិល្បះពិសេស១នឹងបានរៀបចំឡើង ដោយមានការចូលរួមរបស់សិល្បះករសិល្បះការីនីនៃក្រុមសិល្បះនានានៃ ប្រទេសទាំង២។ក្នុងឱកាសនេះដែរការតាំងពិព័រណ៏រូបថត” ទឹកដីនិងមនុស្ស វៀតណាម   “នឹងបានបើកនាសថ្ងៃទី២៦កញ្ញានៅរាជធានីភ្នំពេញ។ ពិធីសម្ពោធនិងប្រគល់រោងល្ខោនចម្រុះជូន​កម្ពុជានឹងប្រព្រិត្តទៅនាយប់ថ្ងៃទី ២៦កញ្ញាដោយមានការចូលរួមរបស់ឧបនាយករដ្ឋមន្រ្តីប្រចាំការមែនសំអន និងរដ្ឋមន្រ្តីក្រសួងវប្បធម៏​សិល្បះកម្ពុជាលោក​ហ៊ឹមឆែម៕

More